ស្របពេល ដែលជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត និង បានបង្កក្តីបារម្ភជាខ្លាំងដល់ពិភពលោកទាំងមូល ក្នុងនោះក៏មានការរីករាលដាលមកដល់ប្រទេសកម្ពុជាយើងផងដែរនោះ ជាហេតុនាំឱ្យមានការព្រួយបារម្ភ ភ័យខ្លាចមានការឆ្លងជំងឺនូវដ៏កាចសាហាវនេះ ទើបមហាជនមិនហ៊ានទៅទីកន្លែងណា ដែលមានមនុស្សច្រើន សូម្បីតែក្នុងពិធីមង្គលការមួយនេះក៏មិនសូវមានភ្ញៀវទៅចូលរួមដែរ ។
មើលរូបភាពនៃពិធីមង្គលការមួយនេះ ពិតជាកម្សត់ និង អាណិតដល់កូនកម្លោះយ៉ាងខ្លាំង ព្រោះនៅក្នុងពិធីហែកូនកម្លោះ ឬ ហែជំនូនចូលរោងការនោះគឺមានភ្ញៀវមិនដល់១៥នាក់ផង ចូលរួមហែជំនូន ។នៅលើគណនីហ្វេសប៊ុកមួយឈ្មោះ Hunter City បានបង្ហោះពីទិដ្ឋភាពកម្មវិធីមង្គលការមួយដែលបានប្រារព្ធធ្វើឡើង ដោយមានការចូលរួមពីភ្ញៀវកិត្តិយសតិចតួចបំផុត និង បានសរសេររៀបរាប់ឱ្យដឹងថា៖
ស្រណោះណាស់ មង្គលការមួយរោងនេះ កុំថាឡើយភ្ញៀវ សូម្បីតែបងប្អូនក៏មិនបានមកចូលរួមដែរ អ្នកហែរជំនូនមិនបាន ១៥ នាក់ផង ថ្ងៃទី០២-០៤-២០២០ ភូមិអំពិល៥ដើម ស្រុកបវេល ខេត្តបាត់ដំបង ។មួយរយៈកន្លងមកនេះ គេសង្កេតឃើញថា មានម្ចាស់រៀបចំកម្មវិធីមួយចំនួន បានសម្រេចផ្អាក សូម្បីតែកម្មវិធីមង្គលការមួយចំនួន ក៏មានការពន្យារពេលផងដែរ ដោយសារតែមិនសូវមានភ្ញៀវចូលរួម ព្រោះគេភ័យខ្លាចពីការរីករាលដាលនៃជំងឺកូវីដ១៩ នេះ ៕