ក្រសួងសុខាភិបាលកម្ពុជា ប្រកាសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ នេះ អ្នកផ្ទុកជំងឺកូវីដ១៩ បន្តជាសះស្បើយ១៥នាក់ ទៀតហើយ និង គ្មានការរកឃើញអ្នកផ្ទុកជំងឺថ្មីឡើយ ។បើតាមក្រសួងសុខាភិបាល គឺ អ្នកព្យាបាលជាសះស្បើយបន្តកើនឡើងសរុបចំនួន៤៩នាក់ ឬ ស្មើនឹងជាង៤២% ។ ដោយឡែក អ្នកដែលកំពុងសម្រាកព្យាបាលបានថយចុះមកនៅត្រឹម៦៥នាក់ ប៉ុណ្ណោះ ។
ទោះបីយ៉ាងណា ក្រុមការងាររបស់ក្រសួងសុខាភិបាល កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីជាបន្តទៀត ហើយនឹងបន្តជម្រាបជូនដល់បងប្អូនសាធារណជន ប្រសិនបើមានរកឃើញ ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីណាផ្សេងទៀត ។សង្ឃឹមថា កម្ពុជានឹងអាចប្រយុទ្ធប្រឆាំងឈ្នះជំងឺកូវីដ១៩ នាពេលឆាប់ៗខាងមុខនេះ ផ្តើមចេញពីការចូលរួមរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា ៕