លទ្ធភាពឆ្លងវីរុសកូរ៉ូណាដែលយើងដឹងកន្លងមកគឺតាមរយៈក្អក ឬកណ្តាស់។ប៉ុន្តែឯកសារថ្មីដែលអ្នកស្រាវជ្រាវផ្ញើទៅសេតវិមាននិងបានបែកធ្លាយដល់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍គឺ ការនិយាយ និងដកដង្ហើមក្បែរគ្នាក៏អាចឆ្លងដែរ។
ដូច្នេះហើយទើបការស្ថិតនៅឆ្ងាយពីគ្នា២ម៉ែត្រមានសារៈសំខាន់ក្នុងការទប់ស្កាត់ការឆ្លងបន្ថែម។ប៉ុន្តែក្រុមការងារប្រយុទ្ធនឹងវីរុសកូរ៉ូណារបស់សេតវិមាននៅមិនទាន់បញ្ជាក់នៅឡើយទេ អាចថ្ងៃនេះឬសប្តាហ៍ក្រោយនឹងដឹងច្បាស់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបានបញ្ជាក់បន្ថែមថា ការនៅឆ្ងាយពីគ្នា ឬរក្សាគម្លាតពីគ្នា១ម៉ែត្រកន្លះ ទៅ២ម៉ែត្រឡើងលើជាការល្អប្រសើរបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩៕