ប្រទេសជប៉ុនបានរាយការណ៍ករណីថ្មីនៃអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ៣១៤ នាក់ និងមានអ្នកស្លាប់ចំនួន ៦ នាក់ទៀតកាលពីថ្ងៃសុក្រទី៣ ខែមេសា។
តួលេខនេះ ជាចំនួនខ្ពស់បំផុតជាលើកដំបូងក្នុងប្រទេសជប៉ុនដែលត្រឹមតែរយៈពេលមួយថ្ងៃ ប្រទេសនេះបានរកឃើញករណីថ្មីជាង ៣០០ ករណី ។ ក្នុងចំណោមករណីថ្មីដែលបានបញ្ជាក់មាន ៨៩ ករណីមកពីតូក្យូតែមួយប៉ុណ្ណោះ។បច្ចុប្បន្នប្រទេសជប៉ុនមានករណីអ្នកឆ្លងសរុបចំនួន ៣ ៦៣២ ករណីដែលមានមនុស្សស្លាប់ចំនួន ៨០ នាក់ និងមានអ្នកជាសះស្បើយចំនួន ៥១៤ នាក់៕