Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

សាទរ តាមពិតកម្ពុជា នៅសល់អ្នកឆ្លងវីរុសកូរូណា តែ៦៥នាក់ទេ ព្រោះអ្នកជាសះស្បើយកើនដល់៤៩នាក់ហើយ

Posted on April 4, 2020

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២០​នេះ អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​នៅសល់​ត្រឹម​៦៥​នាក់​ប៉ុណ្ណោះ ខណៈ​ក្រសួងសុខាភិបាល ប្រកាស​ព្យាបាល អ្នកជំងឺ​ឲ្យ​ជា​រហូតដល់​១៥​នាក់​ធ្វើ​ឲ្យ​អ្នក​ជា​សរុប​កើន​ឡើង​ដល់​៤៩​នាក់​ ហើយ​មិន​មាន​ករណី​ឆ្លង​ថ្មី នៅ​ថ្ងៃ​នេះ​នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​​ថ្ងៃ​ទី​៤ ​ខែ​មេសា​នេះ អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត បាន​ថយ​ចុះ​មក​នៅ​សរុប​ចំនួន​៦៥​នាក់​(​ស្ត្រី​២០​នាក់ និង​បុរស​៤៥​នាក់)។ ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​កើន​ឡើង​ដល់​៤៩​នាក់​(​ស្មើនឹង​៤២.៩៨​ភាគរយ​ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​១៩​ទាំងអស់)។ចំពោះ​អ្នក​ជា​សះស្បើយ​ទាំង​១៥​នាក់​នោះ ​ត្រូវ​បាន​ប្រភព​បញ្ជាក់​ដូច្នេះ​ថា​ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក​. បុរស​អាយុ​៦៤​ឆ្នាំ និង​បុរស​អាយុ​៦០​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី ជា​ក្រុម​មក​ធ្វើ​ការងារ​សាសនា ស្នាក់នៅ​ខេត្តកំពត បានជា​សះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន​២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្តកំពត​។​

​ខ​.​ស្ត្រី​អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ខេត្តបាត់ដំបង បានជា​សះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។ ស្ត្រី​រូបនេះ ជា​ភរិយា​បុរស​អាយុ​៤៦​ឆ្នាំ ដែល​បាន​វិលត្រឡប់​មកពី​ចូលរួម​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី ហើយ​បុរស​រូបនេះ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​នៅឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ​. បុរស​អាយុ​៦០​ឆ្នាំ ជា​ជនជាតិខ្មែរ នៅ​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រ​ទាល ស្រុក​ស្អាង ខេត្តកណ្ដាល បានជា​សះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្តកណ្ដាល​។ បុរស​រូបនេះ ជា​ក្រុម​ដែល​វិលត្រឡប់​មកពី​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឃ​. បុរស​ជនជាតិខ្មែរ​អា​យុ​៣៩​ឆ្នាំ ជា​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​មួយ រស់នៅ​រាជធានី​ភ្នំពេញ បានជា​សះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ង​. បុរស​ចំនួន​៤​នាក់ និង​ស្ត្រី​ចំនួន​៤​នាក់ ជា​ជនជាតិ​បារាំង បានជា​សះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​២​លើក​។ បុរស​ស្ត្រី​ទាំង​៨​នាក់​នេះ ជា​ក្រុម​អ្នកទេសចរ​បារាំង​៣៦​នាក់ នៅ​ខេត្ត​ព្រះហ​សី​នុ រីឯ​បុរស​ជនជាតិ​បារាំងអាយុ​៦៤​ឆ្នាំ (​ជា​អ្នកទេសចរ​ក្នុង​ក្រុម​បារាំង​៤​នាក់​ផ្សេងទៀត​) ក៏បាន​ជាសះស្បើយ​ដែរ ដោយ​ទទួល​បាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​២​លើក​។ បុគ្គល​ទាំង​៩​នាក់​នេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​ព្យាបាល​នៅក្នុង​សណ្ឋាគារ​មួយ​នៃ​ក្រុងព្រះសីហនុ ដើម្បី​រង់ចាំ​វិលត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ច​.​បុរស​ជនជាតិខ្មែរ​អា​យុ​៣៩​ឆ្នាំ ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​ក្រុម​ទេសចរ​បារាំ​ង បានជា​សះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​ព្យាបាល​នៅក្នុង​សណ្ឋាគារ​មួយ​នៃ​ក្រុង​ព្រះសីហនុ។​

​គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២០​នេះ កម្ពុជា បាន​រក​ឃើញ​អ្នកមាន​វីរុស​កូ​វីដ​១៩​សរុប​ទាំងអស់​ចំនួន​១១៤​នាក់​(​រាប់បញ្ចូល​ទាំង​អ្នក​ព្យាបាល​ជាសះស្បើយ​៤៩​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​៦៥​នាក់​) ដោយ​ក្នុង​ចំណោម​១១៤​នាក់ មាន​ស្ត្រី​៣២​នាក់ បុរស​៨២​នាក់ ​មិន​មាន​ការ​កើន​ឡើង​ទេ ដោយសារ​លទ្ធផល​ធ្វើតេស្ដ​មិន​មាន​អ្នក​ឆ្លង​ថ្មី​នោះ​ទេ​នៅ​ថ្ងៃនេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖​កម្ពុជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

April 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
27282930  
« Mar   Sep »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme