តាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន DW នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០នេះថា មានករណីបុរសវ័យ៦៣ឆ្នាំម្នាក់ ត្រូវបានប៉ូលិសបា ញ់ស ម្លា ប់នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីគាត់បដិសេធពាក់ម៉ាស និងប្រើ ហិ ង្សាលើអាជ្ញាធរ ។ ហើយនេះគឺជាករណីជន ស៊ីវិលដំ បូងគេ បំផុតដែលត្រូវបានបា ញ់ស ម្លា ប់ ដោយសា រតែបំពាន លើវិធានកា ររឹត ត្បិត ប្រយុទ្ធប្រឆាំងនឹង COVID-19 របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ។
យោងតាមប៉ូលិសហ្វីលីពីន បុរសម្នាក់ខាងលើត្រូវបានគេជឿជាក់ ថា ស្រ វឹង នៅពេលគំរា មអា ជ្ញាធរភូមិ ជាមួយអាវុធនៅក្នុងដៃ នៅឯទីក្រុង Nasipit នៃខេត្ត Agusan del Norte កាលពីថ្ងៃសៅរ៍។ ប៉ូលិស បានគូសបញ្ជាក់ដូច្នេះថា៖ «ជ ន ស ង្ស័ យទទួលការក្រើនរំលឹកពីបុគ្គលិកសុខាភិបាល ក្នុងភូមិម្នាក់ ដោយសារតែរូបគេមិ ន ព្រម ពាក់ម៉ាស។ ប៉ុន្តែជ ន ស ង្ស័ យបែរជាខឹ ងសម្បារយ៉ាងខ្លាំង ហើយប្រើប្រាស់ពាក្យស ម្ដីមិនសមរម្យ និងប្រើហិ ង្សាលើអាជ្ញាធរ….»។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបញ្ជាឱ្យប៉ូលិស និងយោធា បា ញ់សម្លា ប់អ្នកដែ លបំពានវិ ធានការ ប្រឆាំងនឹង COVID-19, បង្កើតភាព ចលាចល និងប្រើប្រាស់ហិ ង្សាប្រឆាំ ងអាជ្ញាធរ ក្នុងនោះរួមមាន ទាំងបុគ្គលិសុខាភិបាលជា ដើម។ គិតត្រឹមថ្ងៃសៅរ៍ ម្សិលមិញ ហ្វីលីពីន មានអ្នកឆ្លង COVID-19 ច្រើនជា ង ៣,០០០ករណី ក្នុងនោះមាន ១៤៤នាក់បានស្លា ប់៕…