មន្រ្តីយោធាម្នាក់ឈឺចាប់និងប្រពន្ធដែលលួចមានទំនាក់ទំនងស្នេហាជាមួយបុរសផ្សេង បានយកសាំងចាក់ដុតប្រពន្ធ ហើយនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់ទទួលជនស ង្ស័ យ នៅមូលដ្ឋានក ងរាជអាវុធហត្ថស្រុកបន្ទាយស្រី ដើម្បីចា ត់ការបន្ត។
ជ ន ស ង្ស័ យមា នឈ្មោះ តាត គង់ ហៅ រើន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្រ្តីយោធា អង្គភាពវរៈសេនាតូចការពារអាកាស នៃកងពលធំអន្តរាគមន៍លេខ២ ទីលំនៅបច្ចុប្បន្នភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី។ ចំណែកស្រ្តីជាប្រពន្ធឈ្មោះជា សាវី អាយុ៣៧ឆ្នាំ។
មុនពេលកើតហេតុ បុរសជាប្តីដឹងថាប្រពន្ធលួចមានទំនាក់ទំនងស្នេហាជាមួយបុរសផ្សេង ក៍បានយកសាំងចាក់ដុតប្រពន្ធ ខណៈកំពុងដេកក្នុងអង្រឹងបណ្តាលឱ្យរ ង រ បួ ស ធ្ង ន់ ហើយជ ន ស ង្ស័ យ ជាប្ដីក៍ត្រូវភ្លើងឆាបឆេះខ្លះដែរ ។ ជ ន រ ង គ្រោះ ជាប្រពន្ធត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ តែដោយរ បួ សមានសភាពធ្ង ន់ធ្ងរ ពេ ក ក៍បានបាត់ បង់ជីវិ ត ទៅ។