យោងតាមគេហទំព័ររបស់លោកអភិបាលស្រុកបន្ទាយស្រី បានអោយដឹងថា ៖កិច្ចប្រជុំពីរច្របាច់បញ្ចូលគ្នាតែមួយ៖ គណៈបញ្ជាការឯកភាពស្រុក និងអនុគណៈកម្មការថ្នាក់ស្រុកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីធ្វើបច្ចុប្បន្នភាពសកម្មភាពកន្លងមក និងរៀបចំផែនការសកម្មភាពបន្ទាប់ ជាពិសេសមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់។
សកម្មភាពសំខាន់ៗនាពេលកន្លងមករួមមាន៖- ចែកសាប៊ូ៥មុឺនដុំនិងខិត្តបណ្ណ៥មុឺនសន្លឹកដល់គ្រប់ផ្ទះប្រជាពលរដ្ឋនីមួយៗ- យុទ្ធនាការផ្សព្វផ្សាយដោយម៉េក្រូចល័តរយៈពេល២សប្តាហ៍ពេញ បានទៅដល់គ្រប់ភូមិឃុំទូទាំងស្រុក- បានបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារនិងទីប្រជុំជនមួយចំនួន- បើកវគ្គផ្សព្វផ្សាយអប់រំជនបង្គោលបាន១០វគ្គ ក្នុងនោះរួមមានគ្រូបង្រៀន៤០០នាក់ ក្រុមការងារតាមភូមិទាំង៣៦ និងក្រុមដែលមានហានិភ័យពីការឆ្លងខ្ពស់
– បង្កើតក្រុមការងារតាមភូមិចំនួន៣៦ ដើម្បីតាមដានសុខភាពប្រជាពលរដ្ឋនិងពលករទើបត្រលប់ចូលស្រុកជាប្រចាំនិងរាយការណ៍ជារៀងរាល់ថ្ងៃ- បំពាក់ម៉េក្រូអចល័តបន្ថែមចំនួន៣៦នៅតាមភូមិនីមួយៗដើម្បីប្រើប្រាស់ជាមធ្យោបាយផ្សព្វផ្សាយជាប្រចាំនៅក្នុងភូមិ- សហការជាមួយក្រុមការងារចុះជួយឃុំទាំង៦ ផ្គត់ផ្គង់អំណោយ និងសម្ភារៈបរិក្ខារ ជូនដល់មណ្ឌលសុខភាព សាលាឃុំ និងប្រជាពលរដ្ឋទីទ័លក្រ
ផែនការសកម្មភាពនៅក្នុងពេលខាងមុខរួមមាន៖- បន្តប្រុងប្រៀបទទួល គ្រប់គ្រង និងតាមដានសុខភាពបងប្អូនពលករត្រលប់ចូលមូលដ្ឋានវិញក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ- ដាក់អោយដំណើរការមណ្ឌលចត្តាឡីស័កបណ្តោះអាសន្នរបស់ស្រុកចំនួន២០គ្រែនៅក្នុងវិទ្យាល័យខ្នារសណ្តាយ បង្ការទុកសម្រាប់តម្រូវការជាយថាហេតុណាមួយ- បន្តបាញ់ថ្នាំសម្លាប់មេរោគនៅតាមឃុំនិងទីប្រជុំជននានាក្នុងស្រុក- ប្រុងប្រៀបស្បៀងនិងសម្ភារៈបរិក្ខារខ្លះៗនៅថ្នាក់ស្រុក និងបន្តអំពាវនាវរកជំនួយឧបត្ថម្ភបន្ថែមដើម្បីបង្កើនចំនួននៅក្នុងសន្និធិរបស់ស្រុក
– ធ្វើការណែនាំតាមរយៈមេឃុំនិងនគរបាលបុស្តិ៍ មិនអនុញ្ញាតអោយមានការប្រមូលផ្តុំគ្នាច្រើននាពេលបុណ្យចូលឆ្នាំ ដូចជាការប្រគុំតន្ត្រី ឬរាំធុងបាស់នៅតាមភូមិជាដើម- សិក្សាលទ្ធភាពដាំស្រូវដើមរដូវជាលក្ខណៈសមូហភាពចំនួន១០០ហិកតា ដើម្បីសន្សំស្បៀងទុកចែកជូនប្រជាពលរដ្ឋក្នុងករណីចាំបាច់- បើកវគ្គអប់រំតូចៗនៅតាមភូមិចំនួន៥០វគ្គ និងផ្តល់ជំនួយជាមធ្យោបាយការពារខ្លួនបន្ថែមទៀត ជូនទៅក្រុមប្រជាពលរដ្ឋងាយរងគ្រោះរួមមាន ពលករមកពីក្រៅប្រទេស ប្រជាពលរដ្ឋមានវ័យចំណាស់ចាប់ពី៦០ឆ្នាំ និងប្រជាពលរដ្ឋទីទ័លក្រ។