នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្ងៃចូលឆ្នាំខែ្មរ នាពេលខាងមុខ មិនត្រូវបានអនុញ្ញាតឈប់សម្រាកនោះទេ។
សម្តេចបានមានប្រសាសន៍ថា ថ្ងៃចូលឆ្នាំខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា មិនត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកនោះទេ ហើយមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ននានា នៅតែបន្តធ្វើការងារធម្មតា ហើយនឹងសងវិញនៅពេលក្រោយ ដែលមានរយៈពេl៥ថ្ងៃ បន្ទាប់ពីជំងឺកូវីដ-១៩ បានផុតរលត់ទៅ។
គួរបញ្ជាក់ថា នៅប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-19 សរុបចំនួន១១៥នាក់ ដែលរហូតមកដល់ពេលនេះ មានអ្នកជាសះស្បើយចំនួន៥៨នាក់។ យ៉ាងណា ក្រសួងសុខាភិបាល បានបញ្ជាក់ថា ពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេតែលទ្ធភាពនឹងអាចកើតមានឡើង៕
អត្ថបទ៖ នគរធំ