អាជ្ញាប័ណ្ណការផ្សាយរបស់រគេហទំព័រព័ត៌មាន TVFB និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ត្រូវបានក្រសួងព័ត៌មានប្រកាសលុបចោលហើយនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២០។
នេះបើតាមសេចក្តីប្រកាសមួយច្បាប់ ដែលគេហទំព័រកម្ពុជាទទួលបាននៅមុននេះបន្តិច។ ការប្រកាសលុបចោលនេះ បន្ទាប់ពីលោក សុវណ្ណ រិទ្ធី អគ្គនាយកគេហទំព័រនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការញុះញង់លើបណ្តាញសង្គម Facebook ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍តាមមាត្រាទី៤៩៥។