សុខ មេសា ហៅនាយចឺម ត្រូវបានឪពុកម្តាយរបស់តារាសម្តែងមួយចំនួនខ្លាច ពេលដែលកូនៗពួកគាត់ថតសម្តែងជាមួយអតីតអ្នកកំប្លែង CTN ក្លាយទៅជាតារាចម្រៀងរូបនេះ ព្រោះតែធ្លាប់លេចឮថា តារាវ័យក្មេងរូបនេះជាប់ឈ្មោះជាព្រាននារី ឱ្យតែអ្នកសម្តែងស្រីក្មេងៗហើយស្អាត ពិបាកគេចផុតពីកណ្តាប់ដៃនាយចឺម។
យ៉ាងណា ពេលនេះមានតែកញ្ញាហ្វាហ្វា ទេ ដែលនាយចឺម ចង់រៀបការជាមួយ ខណៈដែលចំណងស្នេហ៍តារាយុវវ័យ១គូនេះ ប្រឈមប្រេះឆាគ្រប់ពេល ដោយសារតែនាយចឺម នៅតែលួចសៅគ្រី…។
នាយចឺម បានថ្លោះធ្លោយធ្វើឱ្យរបូតសង្សារស្រីស្អាតដល់ទៅ២នាក់ក្នុងពេលតែមួយនោះ គឺនាងពុធ ស្រីខួច និងអៀ ម៉េងលិ ហៅអូនម៉ី ធ្វើឱ្យអតីតអ្នកកំប្លែង CTN រូបនេះ ដេកស្តាយតារាសាច់សខ្ចីទាំង២ដួងជាច្រើនខែ ទើបរត់មករកស្អំបេះដូងតាមរយៈការថ្ពក់បានបេះដូងស្រីស្អាតសាច់សខ្ចីដូចបណ្តូលចេក កញ្ញាគៀត បេលឡា ហៅអូនហ្វា។
សកម្មភាពរបស់នាយចឺម និងកញ្ញាហ្វាហ្វា មើលទៅដូចប្តីប្រពន្ធគ្នាអ៊ីចឹង តាមរយៈការឡើងផ្ទះវីឡាស្កឹមស្កៃតម្លៃ២០ម៉ឺនដុល្លាររបស់នាយចឺម កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នៅភូមិត្រាចកុះ ឃុំមហាប្ញស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប៉ុន្តែទាំងនាយចឺម និងហ្វាហ្វា មិននិយាយរឿងពេលវេលានៃការរៀបការជាក់លាក់ឡើយ។
នាយចឺម និយាយដោយប្រុងប្រយ័ត្នបែបរដាក់រដុបថា “រៀបការអីបង ខ្ញុំអត់ដឹងផង! បងចង់និយាយរឿងអី ខ្ញុំមិនយល់ទេ! ខ្ញុំមិនអាចនិយាយបានទេ ព្រោះមនុស្សយើង ពេលខ្លះស្រលាញ់ៗគ្នា ក៏បែកគ្នាទៅក៏មានដែរ”។
តាមព័ត៌មានចំណងស្នេហានាយចឺម និងកញ្ញាហ្វាហ្វា ត្រូវបានចាស់ទុំទាំងសងខាងដឹងឮអត់ទៅហើយ បើទោះជាមុននេះតារាសម្តែ ងវ័យក្មេងបានសារភាពថា ម្តាយរបស់នាងមានការព្រួយបារម្ភខ្លះៗ ពេលដឹងថា កូនស្រីភ្ជាប់ស្នេហ៍ជាមួយនាយចឺម ក្តី ប៉ុន្តែឥឡូវគ្រួសារទាំងសងខាងមិនប្រឆាំងស្នេហារបស់ពួកគេឡើយ ហើយកាលពីថ្មីៗនេះ លេចឮថា ពួកគេទៅថតរូបត្រៀមរៀបការ (Pre-Wedding) នៅឯខេត្តសៀមរាប ទៀតផង។
ប្រភពមួយបានឱ្យដឹងថា មុនពេលនាយចឺម និងហ្វាហ្វា រួមរស់ក្រោមដំបូលផ្ទះតែមួយនេះ អ្នកទាំង២បានធ្វើពិធីភ្ជាប់ពាក្យស្ងាត់ៗរួចទៅហើយ។ ប៉ុន្តែដំណឹងនេះត្រូវបានទាំងនាយចឺម និងកញ្ញាហ្វាហ្វា ច្រានចោល ខណៈដែលតារាសម្តែងវ័យក្មេងរូបនេះក៏បានប្រកែកថា ពេលនេះមិនបានរួមរស់ជាមួយនាយចឺម ដូចប្តីប្រពន្ធទេ។
កញ្ញាហ្វាហ្វា វាចាបែបផ្អើលថា “អនាគតស្វាមីខ្ញុំ Idol ចឺម មែន? ខ្ញុំមិនចង់និយាយរឿងរៀបការទេ។ ខ្ញុំនិងគាត់អាចនិយាយបានថា កំពុងមើលចិត្តថ្លើមគ្នាសិន ហើយមិនទាន់ភ្ជាប់ពាក្យជាមួយគ្នាទេ”។អ្នកសិល្បៈរួមអាជីពបាននាំគ្នាខ្សឹបខ្សៀវគ្នាថា ទោះជាពេលនេះ នាយចឺម និងកញ្ញាហ្វាហ្វា បង្ហាញស្នេហ៍ជាចំហមែន ប៉ុន្តែចំណងស្នេហ៍យុវវ័យ១គូនេះប្រឈមការប្រេះឆាគ្រប់ពេលវេលាទាំងអស់ ប្រសិនបើពួកគេពន្យារពេលរៀបការតទៅទៀតនោះ។
ការលើកឡើងបែបនេះ ដោយសារតែនៅក្នុងសិល្បៈកន្លងមក តារាមួយចំនួនបានចាត់ទុកនាយចឺម ជា “ព្រាននារី” ព្រោះតែឃើញស្រីស្អាតវ័យក្មេងដែលថតប៉ះនាយចឺម ពូកែវោហារសព្ទនោះ ច្រើនតែនាយព្យាយាមញ៉ែឱ្យខាងតែបានសម្រេច។
ប្រភពមួយបានឱ្យដឹងថា បើតារាស្រីស្អាតថតប៉ះនាយចឺម ហើយមានឈុតឱបថើបច្បាស់ជានាយចឺម ចាប់គ្រញេចវក់វី ហើយលេងដៃធ្ងន់លើសអ្នកដឹកនាំសម្តែងបញ្ជាទៅទៀត ដែលចំណុចនេះហើយធ្វើឱ្យឪពុកម្តាយរបស់តារាមួយចំនួនមានការបារម្ភចំពោះកូនៗស្រី របស់ពួកគាត់ ពេលសម្តែងជាមួយនាយចឺម។
ក្នុងនោះ ម្តាយរបស់តារាសម្តែងនីតា វរវង្ស ក៏ធ្លាប់បង្ហើបប្រាប់ដែរថា គាត់បានសុំកុំឱ្យនាយចឺម ឱបថើបកូនស្រីគាត់ខ្លាំងៗពេក កុំធ្វើបាបកូនគាត់អី នៅពេលដែលថតរឿង “ខ្មោចស្រីទាំង៣”។អ្នកស្រីក៏បានឱ្យដឹងថា ពីណាក៏ដឹងដែរថា នាយចឺម មិនបានទេ ទាល់តែមានការប្រុងប្រយ័ត្នបន្តិចទើបបាន។
គួរបញ្ជាក់ថា មុនឡើងផ្ទះវីឡាស្កឹមស្កៃផ្អើលពេញភូមិ នាយចឺម បានរងភាព អាម៉ាស់ ខ្លាំង ព្រោះត្រូវអតីតកីឡាករបាល់ទាត់ ឈ្មោះង៉ែត លីទី វាយនៅខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បណ្តាលឱ្យម្ចាស់បទ “ហេតុអីកុហ កថាគ្មា នសង្សារ” រ ង របួ សដៃជើងនិង បែ ក ក្បាល ដេរ ៥ ថ្នេរ ដោយសារតែនាយចឺម លួច ឆា តទៅ ញ៉ែនាងស.រ.ន ហៅស្រីលាភ អាយុ២១ឆ្នាំ ជាសង្សារ គេ។
នាយចឺម អះអាងថា ស្រីលាភ នោះជា សង្សារ របស់នាយទេ ប៉ុន្តែថ្ងៃនោះនា យ ចា ញ់បោ កគេ ព្រោះជន ប ង្កហេតុ លេង ឆាតជំនួ ស ហើយធ្វើស៊ី នា យតែម្តង។ នាយថា មិន បារម្ភពីការប៉ះពាល់ ដល់ទីផ្សារអាជីព ចម្រៀងឡើយ ព្រោះនា យជា ជ ន រ ង គ្រោះ ហើយពេល នេះទុកឱ្យច្បាប់ ជាអ្នក ដោះស្រាយទៅចុះ ប៉ុន្តែនាយមិន ព្រមទទួលយក សំណង៥០០០ឬ១០០០០ដុល្លារទេ៕
អត្ថបទ៖ នគរធំ
ពិធីការិនីគ្រាន់តែឃើញ លោក ជឺម ខ្លាចអត់ចង់ហ៊ានសម្ភាស៍ និយាយពីថាមកលើកណាគឺកូរលើកនឹងម៉ងទទួលយកភាពសប្បាយរីករាយក្នុងការប្រគុំតន្ត្រី FRESHY HAPPY CONCERT ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៤:៣០-៧:០០ យប់#Pnntvcambodia#FreshyHappyConcert#Jerm
Posted by Pnn-Tv Cambodia on Monday, March 23, 2020