មហាវិទ្យាល័យជំនាញត្រចៀក ច្រមុះ និងបំពង់ក រួមទាំងវេជ្ជបណ្ឌិតផ្នែកវះកាត់បំពង់កនៃប្រទេសថៃ បានជំរុញឱ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ជាពិសេស ចំពោះអ្នកមានរោគសញ្ញាបាត់បង់សមត្ថភាពដឹងក្លិន ព្រោះនេះជារោគសញ្ញាដំបូងៗសម្រាប់អ្នកជំងឺកូវីដ១៩ភាគច្រើន។
លោកស្រីសាស្ត្រាចារ្យបណ្ឌិត Saowarot Phattharaphakdi ប្រធានមហាវិទ្យាល័យនេះបាននិយាយនៅក្នុងសេចក្ដីជូនដំណឹងមួយទាក់ទងនឹង Covid-19 កាលពីថ្ងៃ អង្គារ ថាអ្នកជំងឺ២នាក់ក្នុងចំណោម ៣នាក់ដែលឆ្លងវីរុសនេះ បានរកឃើញពីការផ្សារភ្ជាប់គ្នារវាងការឆ្លងមេរោគ Covid-19 និងការបាត់បង់ក្លិននេះ។
សាស្ត្រាចារ្យ Saowarot បានបន្ថែមថា អ្នកជំងឺដែលឆ្លងជំងឺកូវីដ១៩ ដំបូងគេ ធ្លាប់មានអាការលែងដឹងក្លិននៅប្រទេសថៃ គឺជាមនុស្សនៅទីក្រុង Sakhon Nakhon ដែលបានវិលត្រឡប់មកពីខេត្តភូកេត ជាកន្លែងដែលនាងធ្វើការ។
ជាមួយគ្នានេះដែរ ស្ត្រីអាយុ ២២ ឆ្នាំម្នាក់នៅ Prachin Buri ដែលត្រូវបានគេកត់ត្រាថាជាករណី Covid-19 ទី ៥ របស់ខេត្តនេះ កាលពីពេលមុន បានចែករំលែកភាពភ័យព្រួយរបស់នាងនៅលើបណ្ដាញសង្គម ដោយនិយាយថានាងក៏បាត់បង់សមត្ថភាពដឹងក្លិនរបស់នាងជាបណ្ដោះអាសន្នដែរ។
នាងបាននិយាយថា នាងបានទៅញាំអាហារ នៅថ្ងៃទី ២១ ខែមីនា ជាមួយមិត្តភ័ក្ដិ ហើយពីរថ្ងៃក្រោយមក មានការភ្ញាក់ផ្អើលដែលដឹងថា ខ្លួនមិនអាចធុំក្លិនអ្វីឬភ្លក់ម្ហូបបាន។ នាងស្មានថា ខ្លួនឯងមានអាឡែរហ្សី រហូតដល់ថ្ងៃទី ២៦ ខែមីនា នៅពេលនាងបានដឹងពីមិត្តភ័ក្ដិម្នាក់របស់នាងដែលនាងបានបរិភោគអាហារជាមួយ មានផ្ទុកវីរុស និងពីអ្នកណាដែលនាងជឿថា នាងបានឆ្លង៕
អត្ថបទ៖ កម្ពុជាថ្មី