ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO)បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការឆ្លងរីករាលដាលសកល នៃជំងឺកូវីដ១៩ បានធ្វើឲ្យឆ្លង ដល់បុគ្គលិកសុខាភិបាល ជាង២២.០០០នាក់ នៅទូទាំង ប្រទេសទាំង៥២ និងតំបន់ជាច្រើនទៀត ។
យោតាមស្ថានភាព ដែលបានរាយការណ៍ប្រចាំថ្ងៃ បានឲ្យដឹងថា ករណី នៃអ្នកឆ្លងជំងឺកូវីដ១៩ មាន ចំនួន២២.០៧៣នាក់ ក្នុងចំណោមបុគ្គលិកពេទ្យ ដែលត្រូវបានរាយការណ៍ ដោយអង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃពុធ ទី០៨ ខែមេសា ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ចំនួននេះ គឺប្រហែល ជាស្ថិតក្រោមការបង្ហាញ ឡើងវិញ ដែលមិនចាត់ចូល នៅក្នុងសេចក្តីរាយការណ៍ ជាប្រព័ន្ធនៃការឆ្លងរោគ ក្នុងចំណោម បុគ្គលិកពេទ្យ ដល់អង្គការសុខភាព ពិភពលោក ឡើយ ។
ដើម្បីការពារសម្រាប់ អ្នកដែលជា បុគ្គលិកបម្រើការជួរមុខ អង្គការសុខភាពពិភពលោក បានសង្ក ត់ធ្ង ន់ដោយ ឲ្យបុគ្គល ទាំងនោះប្រើប្រាស់ នូវឧបករណ៍ការ ពារ ដូចជាម៉ាស់ ស្រោមដៃ និងពាក់វ៉ែនតា និងពាក់ អាវផាវ ៕