ប្រធានាធិបតីអាមេរិកបានបដិសេធចំពោះការចោទប្រកាន់ដែលថាលោកបានចាត់ការយឺតយ៉ាវពេក មិនគ្រប់គ្រាន់សម្រាប់ទប់ទល់ចំពោះការផ្ទុះឡើងនៃកូវីដ១៩នៅទូទំាងប្រទេស។
ខណៈអាមេរិក មានតួលេខសរុបចុងក្រោយថ្ងៃនេះគឺ អ្នកឆ្លងដល់ទៅ ៥៥៦.០៤៤ នាក់និងអ្នកស្លា ប់អស់ ២២.០៧៣ នាក់ ការជាសះបានវិលទៅនៅផ្ទះវិញ មាន ៤២.៧៣៥ នាក់លោក Donal Trump បានការពារខ្លួនគាត់អំពីបទវា យតម្លៃដែល ចោទថា ប្រធាននាធិបតីយឺតយ៉ាវក្នុងការឆ្លើយតបនឹងការគំ រា មកំហែ ងនៃការផ្ទុះឡើងដោយកូវីដនៅអាមេរិកទើបលទ្ធផលអវិជ្ជមានបែបនេះកើតមានឡើង។
ប្រធានាធិបតីអាមេរិកក៏បានច្រានចោល ផងដែរ លើការអះអាងដែ លបន្ទោសថា«លោប្រធានាធិបតីមិន បានអើ ពើចំពោះការព្រមាន អំពីការផ្ទុះឡើងកូវីដ១៩ ពីក្រុមជំនា ញនិងមិនព្រម ប្រញាប់ដា ក់គម្លាត រង់ ចាំដល់យឺ តពេល»លោកត្រាំបានហៅការរិះគន់នេះ ថា ជា“ ព័ត៌មានក្លែងក្លាយ” ។
លោក ប្រើ Twitter ដើម្បីបដិសេធការចោទប្រកាន់នេះដោយនិយាយថា គណបក្សប្រឆាំងចេញព័ត៌មានក្លែងក្លាយ! លោកសួរទៀតថា ហេតុអ្វីបានជាប្រព័ន្ធផ្សព្វផ្សាយរិះគន់ខ្ញុំយ៉ាងខ្លាំងនៅពេលខ្ញុំបានបង្កើតបម្រាមធ្វើដំណើរនៅប្រទេសចិន? ប្រព័ន្ធផ្សព្វផ្សាយពុករលួយ! ។
ការអត្ថាធិប្បាយរបស់ប្រធានាធិបតី ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍របស់កាសែតញូវយ៉កថែមស៍ដោយលើកឡើងថា ទីប្រឹក្សាសុខភាពសាធារណៈរបស់សហរដ្ឋអាមេរិកគឺលោកបណ្ឌិត Anthony Fauci និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ធ្លាប់បានណែនាំឱ្យលោក Trump អនុវត្តវិធានការឃ្លាតឆ្ងាយពីសង្គមតាំំងតែពីកុម្ភៈ។ នៅពេលនោះការផ្តល់យោបល់ត្រូវបានប្រធានាធិបតីមិនរវល់ ។
នៅពេលត្រូវបានសាកសួរនៅលើកញ្ចក់ទូរទស្សន៍ CNN ហេតុអ្វីបានជារដ្ឋបាលមិនធ្វើតាមដំបូន្មានទំាងអស់នោះ លោក Fauci បាននិយាយថា យើងធ្វើការផ្តល់អនុសាសន៍ជាញឹកញាប់អនុសាសន៍ត្រូវបានគេយកតាមតែពេលខ្លះប៉ុណ្ណោះ។
ទោះយ៉ាងណាសហរដ្ឋអាមេរិកប្រហែលជាត្រៀមខ្លួនដើម្បីចាប់ផ្តើមបើកឱ្យដំណើរការសេដ្ឋកិច្ចសង្គមវិញជាបណ្តើរ ៗ នៅក្នុងខែឧសភា បើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ខណៈការផ្ទុះឡើងនៃជំងឺឆ្លងនៅតែឈានក្បែរៗដល់កំរិតកំពូលមិនទាន់ទប់ជាប់។
អត្ថបទ៖ កម្ពុជាថ្មី