អាជ្ញាធរស្រុកស្វាយលើ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឃា ត់ខ្លួន ដឺប៉េជើងគោក នៃយោធភូមិភាគទី៤ ម្នាក់ដែលឈរជើងជាមួយនៅស្នាក់ការអង្គការបរិស្ថានក្នុងស្រុកស្វាយលើ ករណីជំ រឹតទារ ប្រាក់ ពីអាជីវករដឹក គ្រឿង សង្ហារឹ មចំនួន ៣០០ដុល្លារជាថ្នូរនឹងការដោះ លែ ង នៅចំណុចភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
ជ ន ស ង្ស័ យមានឈ្មោះ រ៉ុង មានមុខងារជាដឺប៉េ ជើងគោក ឈរជើងជាមួយអង្គការបរិស្ថាន។ ចំណែកជន រ ង គ្រោះ ឈ្មោះ ខុំ វ៉ារស់នៅភូមិអូរអាកុក ឃុំតាសៀម ស្រុកស្វាយលើ ដែលជាអាជីវករ លក់គ្រឿងសង្ហារឹម តាមរថយន្ត។ប៉ុន្តែក្រោយពីឃា ត់ខ្លួ នយកទៅសាកសួរ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ច បានដោះ លែ ង ជ ន ស ង្ស័ យ ឲ្យត្រលប់ទៅផ្ទះវិញ។
សូមរម្លឹកថា កន្លងទៅ អាជ្ញាធរស្រុកស្វាយលើ ធ្លាប់បានហៅ ដឺប៉េ និងប្រធានអង្គការបរិស្ថាន ដែលមានស្នាក់ការនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ នេះមកសួរនាំនិង ធ្វើកិច្ចសន្យា ម្តងរួច មក ហើយ ក្នុងករណី ស្រដៀងគ្នា នេះដែរ។យ៉ា ង នេះក្តីសមត្ថកិច្ចស្រុកស្វាយ លើ បានខ្សឹបប្រាប់ថា បុគ្គលខាងលើ ពិតជាមិន រាងចាល នោះទេ ព្រោះកន្លងទៅពួកគេ តែង តែកាក់ឡាន ឈើ ឡានដឹកសិប្បកម្ម ទារលុយ ច្រើនៗធ្វើឲ្យកើតរឿងជម្លោះជាញឹក ញាប់៕
អត្ថបទ៖ ANN