លោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជា គ្រប់គ្រងជំងឺកូវីដ១៩ ចំនួន១០០ករណីដំបូង ទទួលបានភាពល្អប្រសើរ ដោយព្យាបាលជាសះស្បើយ មិនប៉ះពាល់ដល់ផ្នែកផ្តល់សេវាក្នុងការព្យាបាលនៅតាមមនី្ទរពេទ្យនានា។
ការថ្លែងរបស់លោកស្រី បែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាព ជំងឺកូវី១៩ ក្នុងគោលបំណងបង្ហាញជូនប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពជំងឺកូវីដ១៩ និងរាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតប និងផ្តល់ព័ត៌មានពីវិធានការណ៍ទប់ ស្កា ត់ នៃការផ្ទុះឡើង នៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធ, នាទីសី្តការក្រសួង ព្រឹកថ្ងៃទី១៣ មេសា ២០២០នេះ។
លោកស្រី បន្តថា ជំងឺកូវីដ១៩នេះ គឺជាជំងឺដ៏កា ចសា ហាវ លឿន ហើយជាករណីថ្មីសម្រាប់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែគិតអំពីមេរោគប្រភេទថ្មីទៀត ដែលអាចមានបន្តបន្ទាប់។ ហើយប្រទេសកម្ពុជាយើង ធ្លាប់មានបទពិសោធន៍ទាក់ទង នឹងជំងឺឆ្លងនេះដែរ បើទោះជាយ៉ាងណាក៏ដោយ យើងត្រូវរួមគ្នាទប់ទល់នឹងមេរោគថ្មីដែលអាចកើតមានឡើងជាបន្តបន្ទាប់ខាងមុខទៀត។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានលើកឡើងដែរថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល មានក្រុមគ្រូពេទ្យជួរប្រមុខចំនួន៦៧០នាក់ ដើម្បីព្យាបាលអ្នកជំងឺ ផ្ទុកកូវីដ១៩ ហើយក្រសួងក៏កំពុងបណ្ដុះបណ្ដាលគ្រូពេទ្យបន្តទៀត សម្រាប់ឆ្លើយតបក្នុងករណីបន្ទាន់ណាមួយ។ ចំពោះឧបករណ៍ បរិក្ខារពេទ្យ យើងបានត្រៀមរួចជាស្រេច ដើម្បីផ្តល់ជូនក្រុមគ្រូពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺ។
ជាក់ស្តែងរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជាប្រមុខ បានត្រៀមលក្ខណៈរួចជាស្រេច មិនឲ្យករណីជំងឺកូវីដ១៩ បន្តកើតមានលើប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យនោះទេ។
ទន្ទឹមនឹងនោះ លោកស្រី Laurence Baril (ឡូរ៉ង់ បារីល)នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ផងដែរថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កំពុងសហការជាមួយក្រសួងសុខាភិបាល និងអង្គការWHO ដើម្បីទំនាក់ទំនងគ្នា ដើម្បីតាមដានសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគឺគោរពតាមអនុសាសន៍របស់អង្គការWHO និងក្រសួងសុខាភិបាល ដែលបានដើរតួនាទីសំខាន់នៅក្នុងការអនុវត្តន៍ និងប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩នេះ។ជាក់ស្តែងអ្វីដែលយើងធ្វើ គឺតាមដានសិក្សាស្រាវជ្រាវស្វែងរកនូវរោគសញ្ញា ប្រមូលនៅទិន្នន័យទាំងអស់ សម្រាប់ផ្សំផ្គុំដាក់ចេញជារបាយការណ៍៕