នៅវេលាម៉ោង១៧.៣០នាទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ កម្លាំងអ.ហ ស្រុកកំពង់សីលានឹងកម្លាំងអ.ហស្នាក់ការសន្តិសុខ៤០២ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ប្រចាំការចំណុចគីឡូម៉ែត្រលេខ១៤១ ចំណុចផ្លូវបំបែកស្រែអំបិល(ផ្លូវជាតិលេខ៤៨)ក្នុងភូមិចំការហ្លួង,ឃុំចំការហ្លួង,ស្រុកកំពង់សីលា,ខេត្តព្រះសីហនុ។
ជាប់ព្រំប្រទល់ជាមួយស្រុកស្រែអំបិលខេត្តកោះកុង បានធ្វេីការឃាត់រថយន្តធុនធំទ្រុង ធ្វេីដំណេីរពីស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តកោះកុងដែលបានលួចដឹកបង្កប់កម្មករក្នុងទ្រុងឡានចំនួន៤៨នាក់(ស្រី១៧នាក់)ក្រោយពីឃាត់កងកម្លាំងបានធ្វេីការណែនាំអោយពួកគាត់នាំគ្នាជិៈឡានដែលគាត់បានជិ:មកអោយវិលត្រឡប់ទៅមូលដ្ឋានរបស់វិញដោយកម្លាំងអ.ហ បានជូនពួកគាត់ទៅដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ៕