តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៤ មេសា ២០២០ នេះបានបញ្ជាក់ថាគិតត្រឹមថ្ងៃនេះ កម្ពុជាមិនមានករណីថ្មី នៃជំងឺកូវីដ ១៩ ឡើយ ។ ក្នុងនោះដែរក្រុមគ្រូពេទ្យកម្ពុជាព្យាបាលជាសះស្បើយបន្ថែម ១៤ នាក់ទៀត នាំឱ្យអ្នកជាសរុបកើនដល់ ៩១ នាក់ហើយ ។
តាមសេចក្ដីប្រកាសដដែលបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ នៅសល់តែ ៣១ នាក់ប៉ុណ្ណោះ ។គិតត្រឹមថ្ងៃទី ១៤ មេសា ២០២០ នេះកម្ពុជារកឃើញអ្នកឆ្លងសរុបនៃវីរុសកូវីដ ១៩ ត្រឹម ១២២ ករណីដដែល ។ យ៉ាងណាក្ដីសូមបងប្អូនប្រជាពលរដ្ឋនៅប្រកាន់ខ្ជាប់នូវការរក្សាអនាម័យ និងស្ដាប់ទៅតាមបទបញ្ជារបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផ្ទាល់ ៕