ប្រទេសសិង្ហបុរី បានប្រកាសរកឃើញករណីឆ្លងវីរុសកូវីដ១៩ ចំនួន ៣៨៦ នាក់ថ្មី កាលពីថ្ងៃច័ន្ទ ទី១៣ ខែមេសាកន្លងទៅនេះ ដែលនាំឲ្យចំនួនសរុបនៃអ្នកឆ្លងក្នុងប្រទេសនេះ កើនឡើងដល់ ២ ៩១៨ នាក់ ។ បើតាមសារព័ត៌មាន Straits Times ចំនួននេះ គឺជាចំនួនឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ ក្នុងប្រទេសមួយនេះ ។
ជាមួយគ្នានេះដែរ បើតាមក្រសួងសុខាភិបាលបានបញ្ជាក់ថា ភាគច្រើននៃអ្នកឆ្លង គឺជាកម្មករបរទេសរស់នៅក្នុងអគារស្នាក់នៅជាមួយគ្នា ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃច័ន្ទ ទី១៣ ខែមេសាកន្លងទៅនេះ អ្នកជំងឺចំនួន ៥៨៦ នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈមនុស្សចំនួន ៩ នាក់ បានប្រកាសថាស្លាប់ ៕