បុរសជាប្ដីម្នាក់ បានរ ងការ ចោទ ប្រកាន់ពីបទ ស ម្លា ប់ប្រពន្ធ ដោយសារតែបុរសរូបនេះបានឆ្លងជំងឺកូវីដ-១៩ ហើយប្រពន្ធបានស្នើសុំឲ្យបុរស ជាប្តី ចាក ចេញពីផ្ទះមួយ រយៈសិន ព្រោះ ឆ្លងជំងឺនេះ មកប្រពន្ធកូន។
បុរសដែលស ម្លា ប់ប្រពន្ធរបស់ខ្លួននេះ មានឈ្មោះ Hussein Egal អាយុ៦៥ឆ្នាំ រីឯស្រ្តីរ ង គ្រោះ ជាប្រពន្ធមា ន ឈ្មោះMaryan Ismail អាយុ៥៧ ឆ្នាំដែលជាភរិយា នៅឯផ្ទះរបស់ ពួកគេក្នុងទីក្រុង Edmonton ភាគខាងជើងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
យោងតាមតុលាការ ប្រទេសអង់គ្លេស បានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ អ្នកជិតខាងផ្ទះលោកស្រី Ismail បានរាយការណ៍ទៅសមត្ថកិច្ច ។ លុះសមត្ថកិច្ច ចុះមកអន្តរាគមន៍ ឃើញលោកស្រី Ismail ស្លា ប់នៅលើផ្ទះល្វែង ដោយរ ងរ បួសធ្ង ន់ ធ្ងរ ទើប សមត្ថកិច្ចចាប់ឃាត់ខ្លួនបុរស ជាប្តី នាំមកចាត់ការ តាមផ្លូវ ច្បាប់ តែ ម្តង។
ព្រះរាជអាជ្ញាលោក Jonathan Polnay បានប្រាប់តុលាការថា នៅពេលដែលលោក Egal ត្រូវបានចា ប់ខ្លួន គាត់បានសារភាព ថា“ ភរិយារបស់គាត់ បានស្នើសុំឱ្យគាត់ ផ្លាស់ទីលំនៅ នៅពេ លគាត់ កំពុងមា នជំងឺកូវីដ-១៩ ដែល ជាហេតុធ្វើឲ្យគា ត់ផ្ទុះកំ ហឹង ឈានដល់ ស ម្លា ប់ស្រ្តីជាប្រពន្ធតែ ម្តង។ជនជា ប់ចោទត្រូវស មត្ថកិច្ចបញ្ជូន ទៅឃុំ ឃាំងបណ្តោះ អាសន្ន រង់ ចាំបើ កសវនាការ នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខ៕