នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងនគរបាលស្រុកមណ្ឌលសីមាបានជួបបុរសម្នាក់ដើរកាត់ព្រៃពីប្រទេសថៃ(ខេត្តត្រាត)មកកម្ពុជា(ខេត្តកោះកុង)ដោយដៃមានជាប់ខ្នោះនិងមានរបួសផងដែរ កម្លាំងនគរបាលស្រុកមណ្ឌលសីមាបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ធ្វើការដោះខ្នោះដែលមានរបួសនៅក៏ដៃ និងលាងសំអាតរបួសដើម្បីសាកសួរនៅព័ត៌មានផ្សេងៗមាន៖
បុរសខាងលើមានឈ្មោះ រស់ រឿន ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខែ្មរ ស្រុកកំណើត ភូមិតាគោក ឃុំ តាគោក ស្រុក តាគោក ខេត្តកំពង់ធំ។ទីលំនៅបច្ចុប្បន្ន ភូមិព្រៃស្វា ឃុំ ជ្រៃឃ្មុំ ស្រុកគន្ធកណ្តាល ខេត្ត ព្រៃវែង មុខរបរចុះទូកនេសាទនៅប្រទេសថៃ៕