អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នាំគ្នាហួសចិត្ត នៅពេលឃើញសភាពលក្ខណៈ នៅក្នុងផ្ទះរបស់ក្រុមគ្រួសារម្នាក់ ដែលបុរសជាប្តីទ្រាំមិនបានទៅនឹងទង្វើរបស់ប្រពន្ធ មិនចេះធ្វើកិច្ចការងារផ្ទះ សូម្បីតែដាំបាយលាងចាន ទុកដាក់រៀបចំរបស់របរប្រើប្រាស់នៅក្នុងផ្ទះ អោយមានសណ្តាប់ធ្នាប់ល្អ។
បុរសជាប្តីប្រើគណនីហ្វេសបុកឈ្មោះថា Vorn Seangly បានបង្ហោះវិដេអូ បង្ហាញទិដ្ឋភាពនៅក្នុងផ្ទះ ដែលពោលពេញទៅដោយសំរាម និងរបស់របរពាសពេញផ្ទះ រួមទាំងបន្ទប់ដេករបស់ប្រពន្ធ ក្នុងសភាពដូចទ្រុងជ្រូក ដែលធ្វើអោយប្តីអត់ទ្រាំនឹងទង្វើខ្ជិលច្រអូសរបស់ប្រពន្ធ។
ដោយសារសកម្មភាពប្រពន្ធរករឿងកាន់តែខ្លាំងឡើងៗ ប្តីបានបន្តរlive video តាមបណ្តាញសង្គមហ្វេសប៊ុក ជាបន្តរបន្ទាប់ អមដោយការរៀបរាប់ ពីចរិកលក្ខណៈរបស់ប្រពន្ធខ្លួន មិនចេះធ្វើការរកស៊ីហើយ សូម្បីតែការងារផ្ទះក៏មិនចេះដែរ។ រៀងរាល់ព្រឹកប្រពន្ធរបស់គាត់ ភ្ញាក់ពីដេកម៉ោង១០ ទៅម៉ោង១១ថ្ងៃត្រង់ទើប ហើយបុរសជាប្តីតែងតែសូមអោយគាត់រៀបចំទុកដាក់ផ្ទះអោយបានស្អាតបាត អស់រយៈពេល១ខែហើយ ដែលប្រពន្ធរូបនេះ មិនអើពើ។
ម្ចាស់គណនីរូបនេះបានសរសេរតាម គាត់បានព្យាយាម កែប្រពន្ធគាត់អស់រយះពេល៥ឆ្នាំហើយ ដើម្បីអោយគ្រួសារមួយនេះមានសុភម្គល ប៉ុន្តែប្រពន្ធរូបនេះ មិនបានកែប្រែនូវទង្វើលមិនគប្បីនេះចោលទេ ថែមទាំងគឃ្លើនទៀតផង។
បងចាញ់អូនហើយ ចាញ់គ្រប់រឿងអ្វីក៏បងព្រមតាមដែរ
បងចាញ់អូនហើយ ចាញ់គ្រប់រឿងអ្វីក៏បងព្រមតាមដែរ?ទី1,ចាញ់បោកអូនអស់មុខរបរមួយ កុំព្យូទ័រ &កាម៉េរា។?ទី2, ធ្វើផ្ទះអោយម្តាយឪពុកអូន រកលុយសងក៏ជាមុខរបរបង ឈរឈ្មោះកម្ចីក៏ជាបង គេបានផ្ទះ បងបានគេចោទថាចង់បានផ្ទះគេ បងចេញខ្លួនទទេស្អាត បានគេចោទនិងសម្អុយឈ្មោះថែម។?ទី3,មានលុយទិញផ្ទះ ទិញឡាន ទិញដី ខំរកម្នាក់ឯង ដាក់ឈ្មោះរួម ពេលនេះអូនទារចំណែកបងចែកហើយតើ យកទៅរួចចែកផ្លូវគ្នាទៅចប់រឿង តើហេតុនៅរករឿងខ្ញុំ ធ្វើជាចង់នៅជាមួយខ្ញុំ ក្លែងក្លាយ ដើម្បីបំបាក់ខ្ញុំគ្រប់រឿង??ទី4,ត្រូវពុកម្តាយនាងចោទថាខ្ញុំមានលុយទិញ ផ្ទះ ឡាន ដី ដោយសាលួចលុយគាត់ទៀត ចាញ់ត្រង់ចោទ តែមកមើលរបាយការណ៏អោយច្បាស់ ហើយហ៊ានទទួលខុសត្រូវមុខច្បាប់ផង!ប្រភព: Vorn Seangly
Posted by GoGo Live KH on Tuesday, April 14, 2020