ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍នៅ ថ្ងៃចន្ទនេះ ថាយ៉ាងហោចណាស់មានមនុស្សចំនួន ១១៦ នាក់ដែលដំ បូង ឡើយបានជាសះ ស្បើយ ពីវីរុសកូវីដ១៩ទៅហើយ បានធ្វើតេស្តវិជ្ជមាន ម្តងទៀត ស្របពេល ដែលក្រុម មន្ត្រីពិចារណាបន្ធូរប ន្ថយ ការរឹតបន្តឹង។ ចំនួនលាប់ ឡើងវិញ ១១៦ ករណីនេះគឺកើនឡើងទ្វេដង បើប្រៀប នឹងសប្ដាហ៍មុន ដែលរកឃើញ ត្រឹម ៥១ ករណី។
ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃនេះបានរាយការណ៍ថាមាន ករណីថ្មីតែ ២៥ ករណីប៉ុណ្ណោះត្រូវបាន រកឃើញក្នុងមួយ ថ្ងៃចុងក្រោយ ប៉ុន្តែការកើនឡើង នៃអ្នកជំងឺលាប់ឡើងវិញបានធ្វើឱ្យមានការព្រួយបារម្ភបន្ថែមទៀត។ករណីឆ្លងក្នុងប្រទេសនេះបច្ចុប្បន្នមានចំនួន ១០៥៣៧នាក់ ក្នុងនោះ ស្លា ប់ ២១៧នាក់ និងជា សះស្បើយ បាន ៧៤៤៧នាក់។
បច្ចុប្បន្ន ក្រុមមន្ត្រីកំពុងស៊ើបអង្កេតមូលហេតុ នៃការលាប់ ឡើងវិញនេះ។ ប៉ុន្តែ លោក Jeong Eun-kyeong នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺកូរ៉េ (KCDC) បាននិយាយថាវីរុសនេះអាច លាប់ឡើង វិញ ដោយខ្លួនឯង ច្រើនជាង ដោយសារអ្នកជំងឺបាន ឆ្លងម្តងទៀត។
ទន្ទឹមនឹង នេះ ថ្នាក់ដឹកនាំរដ្ឋាភិបាល បានអំពាវនាវ ឱ្យប្រជាជនកូរ៉េខាងត្បូង បន្តអនុវត្តតាមគោលការណ៍ណែនាំ និងការរឹតត្បិតលើការ ជួបជុំនានា ប៉ុន្តែក៏បានលើកឡើង ថាវិធានការបែបនេះ អាចត្រូវបាន បន្ធូរ បន្ថយ ឆាប់ៗនេះ។ប្រទេសកូរ៉េខាងត្បូងបានអំពាវនាវឱ្យប្រជាជនអនុវត្តតាមវិធានការគ ម្លា តសង្គមយ៉ាង តឹងរ៉ឹង រហូតដល់ យ៉ាងហោចថ្ងៃទី ១៩ ខែមេសា ប៉ុន្តែស្រប ពេលដែលករណីបានធ្លាក់ចុះហើយអាកាសធាតុ បានប្រសើរឡើង ចំនួន ប្រជាជនកាន់តែច្រើនបានចាប់ផ្ដើមរំលងគោលការណ៍ណែនាំនេះ។
នៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រង គ្រោះ មហន្តរាយកាលពីថ្ងៃចន្ទលោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានមានប្រសាសន៍ថារដ្ឋាភិបាលនឹងស្វែងរកការបន្ធូរ បន្ថយគោលការណ៍ណែនាំ ដែលអំពាវនាវឱ្យប្រជាជនស្នាក់នៅផ្ទះ ជៀសវាង ការប្រជុំសង្គមគ្រប់ប្រភេទ ហើយត្រូវចេញ ទៅក្រៅដោយហេតុផល ចាំបាច់។
ទោះយ៉ាងណា រដ្ឋាភិបាលក្នុងតំបន់មួយចំនួនបានដាក់ចេញនូវវិធានការកាន់តែតឹ ង រ៉ឹ ងជាង មុនរួមមានការ បិទបារ និងក្លឹប រាត្រី ការហាម ឃាត់ពិធីជួបជុំធំៗ និងការដាក់កម្រិត លើកម្មវិធី នៅព្រះវិហារសាសានា ៕