រដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្វើសំណើសុំទៅ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាត់វិធានការចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ លើកម្មករ កម្មការីនី ដែលនឹងវិលត្រឡប់មកចូលបម្រើការងារវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរួច។
បើតាមក្រសួងសុខាភិបាលនេះគឺជាវិធានការមួយដែលទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ កំឡុងពេលដែលកម្មករ-កម្មការនីរោងចក្រទាំងនោះ បានធ្វើការឈប់សម្រាកទៅលេងស្រុកកំណើត ដោយបំពានអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។ការស្នើសុំបែបនេះជាវិធានការ ការពារសុខមាភាពដល់ជនរួមជាតិ បង្ការ ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕