មិនខុសពីបណ្តាប្រទេសនានានៅលើពិភពលោកនោះទេ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ឬ អាស៊ានទាំង ១០ប្រទេសក៏បាននឹងកំពុងទទួលរងនូវការរាតត្បាតនៃវីរុសកូវីដ១៩ ពីមួយថ្ងៃទៅមួយថ្ងៃ បង្កឱ្យមានអ្នកជំងឺ និង អ្នក ស្លា ប់ជាបន្តបន្ទា ប់ផងដែរ ។
យ៉ាងណាមិញ យោងតាមទិន្នន័យនៃចំនួនករណីឆ្លងកូវីដ១៩ របស់ គេហហទំព័រ Worldometer បានឱ្យដឹងថា ក្នុងចំណោមប្រទេសតំបន់អាស៊ាន តួលេខអ្នកស្លា ប់ដោយកូវីដ១៩ នៅឥណ្ឌូនេស៊ីមានចំនួនច្រើនជាងគេបង្អស់ បើប្រៀបធៀបជាមួយនឹងបណ្តាប្រទេសផ្សេង ។
តាមទិន្នន័យគិតត្រឹមថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០នេះ បង្ហាញឱ្យឃើញថា ចំនួនអ្នកឆ្លងនៅក្នុង ប្រទេសឥណ្ឌូណេស៊ីសរុបមាន ៤,៨៣៩ ករណី មានអ្នកស្លា ប់រហូតដល់ ៤៥៩ នាក់ ខណៈដែល ប្រទេសទាំង ៩ ផ្សេងទៀតរួមមាន ប្រទេសភីលីពីនឆ្លង ៥,២២៣ករណី មានអ្នកស្លា ប់ ៣៣៥ នាក់
ប្រទេសម៉ាឡេស៊ីឆ្លង ៤,៩៨៧ ករណី មានអ្នកស្លា ប់ ៨២ នាក់ ប្រទេសសិង្ហបុរីឆ្លង ៣,២៥២ ករណី មានអ្នកស្លា ប់ ១០ នាក់ ប្រទេសថៃឆ្លង ២,៦១៣ ករណី អ្នកស្លា ប់ ៤១នា ក់ ប្រទេសវៀតណាមរកឃើញ ២៦៦ ករណី គ្មានអ្នកស្លា ប់ ប្រទេសព្រុយណេ ១៣៦ ករណី អ្នកស្លា ប់ ១ នាក់ ប្រទេសកម្ពុជារកឃើញ ១២២ ករណី គ្មានអ្នកស្លា ប់ ប្រទេសភូមារកឃើញ ៦៣ ករណី ស្លា ប់ ៤ ករណី និង ប្រទេសឡាវឆ្លងសរុប ១៩ ករណី គ្មានអ្នកស្លា ប់ ៕