យោងតាមនាយកដ្ឋានគ្រប់គ្រងស្ថានការណ៍កូវីដ១៩ របស់ថៃ បានបង្ហាញថាតៃកុងឡានក្រុងដែលបានស្លា ប់ កាលពីពេលថ្មីៗនេះ គឺបានឆ្លងកូវីដ១៩ ពីការជួបជុំស៊ី ផឹ ក ជាមួយនឹងអ្នក ដែលមានផ្ទុកវីរុសនេះ ។
តៃកុងឡាននេះ ត្រូវបានគេដឹងថាមានអាការឈឺក្បាល តាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីជួបជុំគ្នា ជាមួយ នឹងមនុស្ស ៩ នាក់ ហើយម្នាក់ក្នុងចំណោមនោះ គឺជាមិត្តភក្តិរបស់អ្នករត់តុ ដែលបានឆ្លងវីរុសនេះ កាលពីខែមីនាមុននេះ ។
ក្នុងចំណោមពួកគេទាំង ៩ នាក់នោះ មានតៃកុងឡានក្រុងម្នាក់ ស្ត្រីម្នាក់ និង មនុស្ស ៧ អ្នកផ្សេងទៀត សុទ្ធតែមានអាការមិនស្រួលក្រោយពីការជួបជុំនោះ តែការធ្វើតេស្តភ្លាមៗនោះ មិនមាននរណាម្នាក់ទទួលបានលទ្ធផលវិជ្ជមានឡើយ ។
កាលពីម្សិលមិញនេះ ក្រោយការធ្វើតេស្ត ស្ត្រីម្នាក់ដែលបានចូលរួមក្នុងការជួបជុំនោះ មានលទ្ធផលវិជ្ជមានកូវីដ១៩ ក្រោយមានអាការរាគរូស និងឡើងកំដៅខ្លាំងកាលពីថ្ងៃទី២ ខែមេសា កន្លងទៅ ហើយមនុស្សចំនួន ៧ នាក់ផ្សេងទៀតកំពុងតែត្រូវបានគេតាមដាន ៕ប្រភព៖bangkokpost