កម្មករចំណាកស្រុកម្នាក់ ឈ្មោះShekor បានមកដល់ប្រទេសសិង្ហបុរីកាលពីមួយទសវត្សរ៍កន្លងទៅ នៅអាយុ១៧ ឆ្នាំ ។ Shekor គឺជាកម្មករម្នាក់ក្នុងចំណោមកម្មករចំណាកស្រុកច្រើននាក់ដែលបានជំរុញឱ្យមានការរីកចម្រើននៅប្រទេសនេះ ដោយពួកគេ សាងសង់មន្ទីរពេទ្យ ផ្លូវក្រោមដី និងរមណីយដ្ឋានឆ្នេរខ្សាច់Marina Bay Sands។
ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃការងាររបស់គាត់នៅក្នុងផលិតអាលុយមីញ៉ូមនិងនៅការដ្ឋានសំណង់នោះជនជាតិបង់ក្លាដែសនេះ បានរងរបួសដែលទាក់ទងនឹងការងារជាច្រើនលើក។ កាលពីថ្ងៃទី១៨ ខែមីនា គាត់មានអារម្មណ៍ឈឺចាប់នៅត្រគាកខាងឆ្វេងរបស់គាត់។
បរិច្ឆេទនោះ(កាលពីថ្ងៃទី ១៨ ខែមីនា) ក៏ជាកាលបរិច្ឆេទនៃការឆ្លងជំងឺកូវីដ១៩នៅប្រទេសសិង្ហបុរីផងដែរ ដែលក្រុមអ្នកជំនាញខាងរោគរាតត្បាតរបស់ប្រទេសនេះ បានធ្វើការឆ្លើយតបទាន់ពេលដោយទទួលបានការសរសើរផងដែរ ប៉ុន្តែក្រោយមក វាបានចាប់ផ្តើមឆ្លងរាលដាលខ្លាំងគឺពី៣១៣ករណីទៅដល់ជាង ៩.០០០ករណី គិតត្រឹមថ្ងៃអង្គារទី២១មេសាបន្ទាប់ពី ករណីឆ្លងវីរុសបានកើនឡើងខ្លាំងរយៈពេល២ ថ្ងៃ។
ករណីឆ្លងថ្មីរាប់ពាន់ករណីនិងស្ទើរតែ៧០ភាគរយនៃចំនួនករណីឆ្លងសរុបរបស់ប្រទេសនេះគឺតាមអន្តេវាសិកដ្ឋាន ដែលជាទីកន្លែងសម្រាប់កម្មករចំណាកស្រុករស់នៅ ប៉ុន្តែកន្លែងស្នាក់នៅទាំងនោះ ត្រូវបានបិទ នៅពេលដែលក្រុមអាជ្ញាធរស្វែងរកដំណោះស្រាយដើម្បីទប់ស្កាត់ការឆ្លងវីរុសនេះ។
សម្រាប់ Shekor វិញ គាត់មិនអាចចូលទៅយកថ្នាំពេទ្យងងុយដេកនៅកន្លែងស្នាក់នៅរបស់គាត់ដោយសារគាត់ត្រូវការវាដើម្បីអាចជួយគាត់ឱ្យដេកលក់។ក្នុងចំណោមកម្មករចំណាកស្រុកចំនួន២៥.០០០នាក់ដែលរស់នៅអន្តេវាសិកដ្ឋានដែលគាត់រស់នោះមានមនុស្សរាប់រយនាក់ បានឆ្លងវីរុសកូវីដ១៩៕