Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ពីការទទួលយកព័ត៌មានគ្រប់ទិសទីពីសាធារណៈជន និងបណ្តាសារព័ត៌មានទាំងអស់ តាមរយៈទូរស័ព្ទ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីបម្រើផលប្រយោជន៍សង្គម ក៍ដូចជាប្រជាជនទូទៅតាមមូលដ្ឋាន ធ្វើយ៉ាងណាឲ្យភូមិ-ឃុំមានសុវត្ថិភាព អនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាល ដោយរក្សាសិទ្ធិអ្នកផ្តល់ដំណឹង និងព័ត៌មាននោះផងដែរ ។
សេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏បានបញ្ជាក់លេខទូរស័ព្ទពិតប្រាកដរបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ជាលេខអាចឲ្យសាធារណជន បណ្តាសារព័ត៌មានទាំងអស់ ទំនាក់ទំនងដោយផ្ទាល់ទៅលោក តាមរយៈលេខ ០១៧ ៧៨៧ ៦៦៦ រាយការណ៍រាល់ភាពមិនប្រក្រតីណាមួយ ពីមន្ត្រីនគរបាលទូទាំងខេត្តកណ្តាលណាដែលមិនបម្រើ ការពារ ជូនប្រជាជាន មានបទល្មើសកើតឡើង និងបទល្មើសល្បែងស៊ីសង ជាដើម លោកនឹងចាត់វិធានការជូន ឲ្យតែការផ្តល់ដំណឹងនោះមានចរិកជួយសង្គមពិតប្រាកដ មិនបំផ្លើសការពិត។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ថា លេខទូរស័ព្ទរបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលត្រឹមត្រូវ គឺមានតែលេខ ០១៧ ៧៨៧ ៦៦៦ តែប៉ុណ្ណោះ៕