អាជ្ញាធរថៃ នាក្រុងបាងកកបានបន្តបម្រាមហាមមិនឱ្យលក់ គ្រឿ ង ស្រ វឹ ងរហូតដល់ចុងខែមេសាដោ យសារវីរុសកូវីដ-១៩ នៅតែបន្តរីករាលដា លមិន ទាន់ស្រាកស្រាន្តនៅឡើយ។ ច្បាប់ហាមមិនឱ្យលក់គ្រឿ ងស្រ វឹ ង នេះបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី១០ ដល់ ២០ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ ការជួបជុំក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃ ណីជាតិ។
មកដល់ថ្ងៃទី២០ ខែមេសា នេះបម្រាមពីសេចក្តីប្រកាសហាមមិនឱ្យលក់ គ្រឿង ស្រ វឹ ងក៏មកដល់ពេល កំណត់ ប៉ុន្តែរដ្ឋបាលក្រុងបាងកកលោ ក Pongsakorn Kwanmuang ក៏បានចេញសេចក្តីប្រកាសកាល ពីថ្ងៃចន្ទសារ ជាថ្មីថា បម្រាម ហាមមិនឱ្យលក់គ្រឿ ង ស្រ វឹ ង នេះនឹងបន្ត ១០ ថ្ងៃទៀត ពោលគឺត្រូវ ពន្យារ រហូតដល់ថ្ងៃទី៣០ ខែមេសា។
លោកបានបន្តថា ការពន្យារពេលនេះគឺ ចាំបាច់ដើម្បីជួយទប់ស្កាត់ការរីករា លដាលនៃវីរុសកូវី-១៩ នៅក្នុងរដ្ឋធានីឱ្យស្ថិតក្រោមការគ្រប់គ្រងលើស្ថានការណ៍។ ដោយត្រូវអនុវត្តន៍តាម សេចក្តីប្រកាសនេះ ហាងខ្លះក៏បាន លើកផ្លាកជូន ដំណឹងបញ្ជាក់ដល់អតិថិជនផងដែរ។ គួរបញ្ជាក់ដែរថា ប្រទេសថៃមាន ករណីឆ្លងកូវីដ-១៩ ចំនួន ២,៧៩២ ករណីគិ តត្រឹមព្រឹកថ្ងៃចន្ទ ដែលក្នុងចំណោមអ្នកជំងឺទាំងនោះ ១.៤៤០ នាក់បានរកឃើញនៅទីក្រុងបាងកក៕