អតីតតារាសម្តែងជើងចាស់ដែលធ្លាប់ទទួលបានភាពល្បីល្បាញខ្លាំងនៅក្នុងសង្គមសិល្បៈលោក យុត្ថារ៉ា ឆាន្នី កំពុងសាងជីវិតថ្មីយ៉ាងមានសុភមង្គលជាមួយភរិយាក្រោយ ហើយចំណងស្នេហ៍ទី ២ របស់អតីតតារាប្រុសរូបនេះ ក៏ទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ ។
ជារឿយៗ លោក យុត្ថារ៉ា ឆាន្នី តែងតែបង្ហាញជីវិតឯកជនរបស់លោកតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដែលក្នុងនោះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា លោក និង ភរិយា ពិតជាមានក្ដីសុខ ស្រឡាញ់ល្អូកល្អិននឹងគ្នាណាស់ ។ ក្រោយឃើញជីវិតគូរបស់អតីតតារាសម្ដែងខាងលើមានសុភមង្គលខ្លាំងជាមួយគ្រួសារ មហាជនដែលធ្លាប់គាំទ្រលោកកន្លងមក ក៏នាំគ្នាលើកសរសើរពីសម្រស់ភរិយាក្រោយរបស់លោក
ដែលអ្នកនាងមិនត្រឹមតែនៅក្មេងទេ ឯសម្រស់វិញក៏ស្អាតមិនចាញ់អ្នកសិល្បៈដែរ ។តួយ៉ាងថ្មីៗនេះ លោក យុត្ថារ៉ា ឆាន្នី បានបណ្ដើរភរិយាទៅវត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយលោកក៏បានបង្ហោះរូបថតច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលបង្ហាញពីទឹកមុខពោរពេញដោយភាពរីករាយមានសេចក្ដីសុខ ៕