ករណីឆ្លងកូវីដ១៩នៅឥណ្ឌាកើនដល់ ៥,៤លាន នាក់កាល ពីថ្ងៃ អាទិត្យ ទី២០ កញ្ញា នៅពេលមនុស្ស ៩២.៦០៥នាក់ទៀត បានឆ្លងជំងឺនេះនៅ ២៤ម៉ោងកន្លងទៅ។
ប្រទេសនេះ មាន អ្នក ឆ្លងប្រចាំ ថ្ងៃខ្ពស់ជាងគេ បំផុតចាប់តាំង ពីខែសីហាមក ដោយនៅពីក្រោយ តែអាម៉េរិក(៦,៧លាន)ក្នុងនាមជាប្រទេស មានអ្នកកើត ជំងឺ នេះច្រើន បំផុតនៅ ក្នុង លោក។
ក្រសួងសុខាភិបាលឥណ្ឌា បាននិយាយថា នៅ២៤ម៉ោងកន្លងទៅ មនុស្ស១.១១៣នាក់បាន ស្លា ប់ ដោយកូវីដ១៩ ដែលនាំ អោយប្រទេសទាំងមូល មានអ្នកជំងឺកូវីដ ១៩ស្លា ប់សរុប ៨៦.៧៥២នាក់៕