ក្រោយពីត្រូវបានប្រកាសក្លាយជាសមាជិកថ្មីរបស់ផលិតកម្ម Galaxy Navatra ជាផ្លូវការ លោក ព្រាប សុវត្ថិ បានបង្ហើរបទចម្រៀងជាច្រើនបទ ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដោយបទនីមួយៗ គេសង្កេតឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ ក្នុងនោះមានដូចជាបទ៖ «ខែភ្ជុំជ្រូក យំពេ ញទ្រុង», «ភូមិខ្ញុំ Update», «អូនជាឆ្មា បងជាកណ្តុរ» និងបទ «បងស្រណោះឆ្នាំទៅ»។
តែទោះយ៉ាងណា តាមរយៈការចេញ បទច ម្រៀង ង នោះផងដែរ ក៏បានធ្វើឲ្យអ្នកទស្សនាមួយចំនួនមានការយល់ច្រឡំ ដោយរិះគន់ថាធ្វើវីដេអូបែបនេះ មិនស័ក្តិសមនឹងលោក ព្រាប សុវត្ថិ គួរណាស់ធ្វើវីដេអូធំដុំ ទាំងពុំបានដឹងថា នេះគ្រាន់តែជា Lyric Video ឲ្យប្លែកភ្នែក មិនមែនជា MV ផ្លូវការនោះទេ។
ដើម្បីឆ្លើយតបទៅនឹងការ យល់ច្រឡំមួយនេះ អ្នកគ្រប់គ្រងទូទៅរប ស់ផលិ តកម្ម Galaxy Navatra លោក យឹម តាស្រង់ បានធ្វើការបកស្រាយកុំឲ្យមហាជនមានការយល់ច្រឡំតទៅទៀត តាមរយៈទំ ព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖ «ប៉ុន្មានថ្ងៃនេះឃើញប្អូនៗមួយចំនួនច្រលំរ វាង Lyric Video និង MV លោក ព្រាប សុវត្ថិ ទាំងដែល Galaxy Navatra ធ្វើកន្លងមករាប់សិបបទទៅហើយ រីឯខ្លះមួយផ្នែកទៀតថា Lyric Video គេមិនធ្វើអ៊ីចឹងទេ គេឌីហ្សាញដាក់ តែរូបភាព ដាក់អក្សរ ឬថតមុ ខក្បាល មៃក្រូហ្វូនច្រៀងក្នុង Studio ទើប ហៅ Lyric Video»។
ហេតុនេះ លោកសូមបញ្ជាក់ឲ្យដឹងថា៖ «ថ្ងៃនេះសូមស្រាយ ចម្ងល់ជូនអ្នកឆ្ងល់ដូចតទៅ នេះ៖ទី១៖ ខ្ញុំមានកញ្ចប់ចំ ណា យឲ្យថត Lyric Video បែបហ្នឹងដើម្បីឲ្យមា នទេសភា ពធម្មជាតិ ជូនអ្នកមើលជា ជាង Design ដាក់តែរូបមួយសន្លឹកចោល ។
ទី២៖ ខ្ញុំស្អប់របៀបធ្វើតាម តែគ្នាដោយឌីហ្សាញដាក់ តែរូបភាពរត់អក្សរ ឬ ច្រៀងមុខក្បាល មេក្រូក្នុងបន្ទប់ ព្រោះវាគួរឲ្យធុញ សាំភ្នែក ព្រោះខ្ញុំធ្វើច្រើនដែរហើយ កន្លងមក។ទី៣៖ ខ្ញុំតែងតែទុកថាខ្ញុំជាខ្ញុំ បើខ្ញុំជាគេមា នន័ យថាខ្ញុំធ្វើតា មគេហើយ រីឯលទ្ធផលប្រហែលជាមិនមែនជាខ្ញុំ នៅតែជាគេទទួលផល ដឹកនាំ មុខ។សរុបសេចក្តីអរគុ ណនូវការបារម្ភ ហើយខ្ញុំចូលចិត្តរបៀបជាខ្ញុំ។»៕