ព្រាប សុវត្ថិ និងខេម ជាតារាច ម្រៀងជ្រកនៅផលិតកម្ម Galaxy Navatra តែមួយ ក្រោយពី តា រាទាំង២ បានដើរ ចេញពីផលិតកម្ម ចាស់រៀងៗខ្លួន គឺព្រាប សុវតិ្ថ ចេញពីហង្សមាស ខណៈ ដែលខេម ចេញពីថោន។
ប៉ុន្ដែបើក្រឡេកមើល កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្រោយជ្រកកោន នៅហង្សមាស រយៈពេល ២៣ឆ្នាំ លោកចេញ ពីទ្រនំមួយនេះ ដោយសន្ដិវិធី ហើយនៅថ្ងៃប្រកាស បង្ហាញខ្លួននៅផលិតកម្មថ្មី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នោះ ព្រាប សុវត្ថិ ជាតារាចម្រៀងម្នាក់ដែលអាចធ្វើជាគំ រូគេដ៏ល្អសម្រាប់តារាផ្សេងៗ ទៀតបាន ព្រោះលោកបានថ្លែងអំណ រគុណដល់ថ្នាក់ដឹកនាំហង្សមាសគ្រប់ផ្នែកទាំងអស់ដែ លលោកបានរួមការងារជាមួយ រយៈពេលជាង ២ទសវត្សន៍ដោយជោគជ័យជាមួយគ្នានាពេលកន្លងមក។
ការបង្ហាញនូវសុជីវធម៌ល្អបែបនេះ ត្រូវបានមហាជនលើកឡើងថា ទោះជាថៅកែ ហង្សមាស អាក់អន់ស្រពន់ ចិត្តជាមួយព្រាប សុវត្ថិ ដែលដើរចេញ នោះមែន ប៉ុន្ដែគេជឿថា ថ្នាក់ដឹកនាំ ក្រុមហ៊ុនមួយនេះបាន ត្រជាក់ចិត្តទៅវិញបាន ខ្លះៗ នៅពេលដែលឮសាររបស់ ព្រាប សុវត្ថិ ដោយសំដី ទន់ភ្លន់បែបនេះ។
ប៉ុន្ដែក្រឡែកមើលអតីត តាតារាចម្រៀងខេម វិញ ទោះជាពេលនេះជម្លោះ របស់លោកជាមួយថ្នាក់ដឹកនាំ ថោន បានបញ្ចប់ទៅហើយក្ដី តែវាជាភាព ចម្រូងចម្រាសដ៏ខ្លាំងក្លាមួយ ដែលមិនគួរកើតមាន នៅក្នុងសង្គមសិល្បៈឡើយ។ខេម ដែលត្រូវបានទស្សនិកជនចាត់ទុករូបគេថា ជាតារាចម្រៀងល្បីម្នាក់នោះ បានព្យាយាមនិយាយ ឌឺដងផ្លែផ្កាម្ដងហើយម្ដងទៀត ទៅថៅកែថោន ហើយរូបគេបាន ចាតទុកខ្លួនឯងប្រៀបដូចសត្វឆ្កែ មួយក្បាលទៅវិញ ដែលភាសាបែបនេះ មិនសមប្រើចំពោះតារាល្បីឡើយ។
ទោះជាយ៉ាងណា ជម្លោះរវាងខេម និងថោន បានបញ្ចប់ ទៅហើយដោយគ្មានភាគីណាប្រឈម ជាប់ គុ កដូចអ្នកនាងធី សុវណ្ណថា បារម្ភនោះឡើយ ព្រោះតែមាន ការអន្ដរាគមន៍ពីអ្នកពាក់ព័ន្ធដើម្បីឲ្យបញ្ចប់រឿងនេះ។ ប៉ុន្ដែមុន នឹងខេម ផ្ទុះជម្លោះយ៉ាងក្ដៅគគុក ជាមួយថៅកែ ថោន នោះ អតីតអ្នករត់ម៉ូតូ ឌុបក្លាយ ជាតារាល្បីរូបនេះ ធ្លាប់ ផ្ដល់សម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ”នគរធំ” ថា លោកមានជីវភា ពផ្លាស់ប្ដូរដូចពេល នេះ គឺបានមកពីការក្លាយ ទៅជាតារាចម្រៀងថោន ហេតុនេះហើយលោកច្រៀងនៅថោន រហូតទាល់តែ ថៅកែដេ ញលែង ឲ្យច្រៀងទើបព្រម ចេញ។
យ៉ាងណា ការអះអាងរបស់ខេម គឺមានការផ្លាស់ប្ដូរចិត្ត៣៦០ដឺក្រេទៅហើយ ព្រោះតែថោន បានបែកបាក់ផ្ទៃក្នុងខ្លះៗ។ចំពោះការចាកចេញពីហង្សមាស របស់លោកព្រាប សុវត្ថិ វិញ មានការស ង្ស័ យថា លោកមិនចង់ នៅទ្រនំធំប្រៀបដូច ”ភ្នំ១ មានខ្លា២” ព្រោះតែធ្លាប់ លេចឮថា លោកនិងខេមរៈ សិរីមន្ដ មិន សូវត្រូវគ្នា កាច់ កុងគ្នា តែកំពូលតារាចម្រៀងរូបនេះ បញ្ជាក់ថា លោកមិនដែលមាន ទំនាស់ជាមួយ តារារូប ណាទេ។លោកថា ការចេញ ពីហង្សមាស ចូល Galaxy Navatra ដើម្បីទទួលបទពិសោធន៍ថ្មីៗ។
មហាជនជាច្រើននៅតែចាត់ទុកថា ដើរចេញពីហង្សមាស របស់លោកព្រាប សុវត្ថិ អាចជាគំរូល្អមួយសម្រាប់ តារាទូទៅ ព្រោះចេញដោយគ្មានជម្លោះ ជាមួយថៅកែផលិតកម្ម។ ប៉ុន្ដែក្រៅពីខេម កន្លងមក តារាចម្រៀងដែលចេញពីផលិតកម្មហើយមានរឿងជាមួយថៅកែ ផលិតកម្មមាន ដូចជា លោកហ្សូណូ ដែលផ្ទុះជម្លោះ ក្ដៅ គគុ កជាមួយថៅកែផលិតកម្ម KH លោកគឹម ហេង និងលោកម៉ៅ ហាជី ដែលប្ដឹ ងប្តល់គ្នា ដល់តុលាការ ជាមួយថៅ កែហង្សមាស ជាដើម តែទីបំផុត នៅតែមាន ច្រកចេញ ដោយគេមិនទាន់ឃើញមា នតារាចម្រៀងរូបណា ជាប់ គុក ព្រោះឈ្លោះគ្នាជាមួយថៅកែផលិតកម្មឡើយ។
ចំណែកលោក ព្រាប សុវត្ថិ និងខេម វិញ នៅពេល នេះក្លាយជាតារាចម្រៀងស្នូលរបស់ផលិតកម្ម Galaxy Navatra បើទោះជាមុននេះ ព្រាប សុវត្ថិ ចេញបទបើក ឆាក ”ខែភ្ជុំ ជ្រូកយំពេញទ្រុង” ធ្វើឲ្យអ្នក គាំទ្រភាគច្រើនខកចិត្តក្ដី តែអ្នកជំនាញ សិល្បៈថា កុំទាន់អាចវា យតម្លៃបទទី១ របស់អតីតតារា ចម្រៀងហង្សមាស ថា នៅតែខ្លាំង ឬចុះខ្សោយនៅពេ លនេះអី រង់ចាំ មើល ពី៣ខែទៅ១ឆ្នាំសិន ទើបដឹងច្បាស់៕