ខណៈដែលមាស សុខសោភា និងខេម បានដឹកដៃគ្នាចេញ ពីថោន ព្រមគ្នានោះ ស្រីស្អាតរ៉ាប៊ី ដែលជាតារា ចម្រៀង សំខាន់របស់ផលិតកម្មនេះ ម្នាក់ដែរ បានចេញមកអះអាងថា នាងគ្មាន បំណងផ្លាស់ ទ្រនំចាស់ រើចូលទ្រនំថ្មី ដូចរៀមច្បងឡើយ។ នាងថា នៅតែមានក្ដីសុខ ជាមួយថោន ហើយពេលនេះនាង សង្កេតឃើញថា អ្នកដែលចេញ ថោន ទៅ ក៏មិនសូវឃើញ មានអ្នកណាចេញបទចម្រៀងលេចធ្លោនោះដែរ អីចឹងនាងប្រកាន់ ជំហរថា នឹងមិនប្ដូរផលិតកម្មនា ពេលនេះឡើយ។
រ៉ាប៊ី ប្រាប់ថា មានកេរ្ដិ៍ឈ្មោះ និងជីវភាពផ្លាស់ប្ដូរ ដោយសារតែថោន បានផ្ដល់ឱកាស ឲ្យនាង ហេតុនេះហើយបានជា នាងមិនចង់ទៅផលិតកម្មណា ផ្សេងទេ ព្រោះតែបើទៅផលិត កម្មណា ក៏នាងនៅតែធ្វើបទ ចម្រៀងដោយខ្លួនឯង ដដែល ហើយការទៅផលិតកម្មផ្សេង អាជីពជាតារា ចម្រៀងនេះពិបាក ណាស់ ព្រោះអាចមានអ្នក កាច់ កុងគ្នា កាន់តែពិបាក ជាងកន្លែងចាស់ថែម ទៀតផង។
ការវាចារ របស់ស្រីស្អាតរ៉ាប៊ី នៅពេលនេះ គឺហាក់ស្រដៀង គ្នាទៅនឹងអតីតតារាចម្រៀងថោន លោកខេម ដែរ ដែលធ្លាប់ ប្រាប់អ្នកយកព័ត៌មាន យើងថា បានល្បី និងជីវភាពធូរធា ព្រោះថោន ផ្ដល់ឱកាស ហើយបើលោក ចេញពីថោន ទាល់តែ ថៅកែដេញចេញ លែង ឲ្យច្រៀង តែទីបំផុត ខេម ក៏បាយបាយ ថៅកែថោន ហើយថែមទាំងវា យប្រហារថៅកែ ចាស់យ៉ាងចាស់ ដៃទៀតផង។
ប៉ុន្ដែរ៉ាប៊ី វិញថា នាងមិនដើរតាម គន្លងខេម នោះទេហើយនាងនៅតែ ចាត់ទុកថា ថៅកែប្រុសស្រីរបស់ថោន ពិតជាមនុស្សល្អចំពោះកូនចៅទាំងអស់គ្នាមែន ដែលរឿងនេះបុគ្គលិកទាំងអស់របស់ថោន អ្នកណាក៏ដឹងដែរ។
ដោយឡែក ទាក់ទងរឿងស្នេហាវិញ តារាចម្រៀងវ័យ ២៧ឆ្នាំ រ៉ាប៊ី នៅតែថ្ងូរថា អត់ សង្សារបណ្ដើរ ដោយនាងថែម ទាំងស្នើរឲ្យអ្នកយកព័ត៌មាន ជួយរក សង្សារជាប្រុសក្មេង រូបសង្ហាឲ្យនាងម្នាក់ គ្រាន់កៀក កើយគ្នាដូចតារា ផ្សេងទៀតផង។ប៉ុន្តែគេមិនសូវជឿ ជាក់លើរ៉ាប៊ី ថា អត់ប្រុសស្នេហ៍នោះទេ ដែលការវាចា បែបនេះ គ្រាន់តែនាងចង់ លាក់មុខ ម្ចាស់ចិត្តមិនឲ្យគេស្គាល់មុខច្រើនជាង៕