មន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា៖ «ប្រទះឃើញសាកស ព សត្វខ្ទីង ០១ក្បាល បានស្លាប់» កាលពីថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស ស្នាក់ការអូរអំបិល នៃដែនជម្រក សត្វព្រៃសង្ឃរុក្ខាវ័ន បានសហការជាមួយ កម្លាំងល្បាតប្រចាំ នៅស្នាក់ការអង្គការអភិរក្ស សត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី
បានចុះល្បាត ចាប់ពីក្រោយស្នាក់ការ អង្គការ រហូតដល់ ចំណុចត្រពាំងតាសារូ បានប្រទះឃើញសា កស ព សត្វខ្ទីង ០១ក្បាល បានស្លាប់នៅក្បែរ មាត់ត្រពាំងនោះ។
បើកតាមការសន្និដ្ឋានរបស់ក្រុមល្បាត សត្វខ្ទីងបានស្លា ប់ប្រមាណជា ០២ខែមុន ដោយបន្សល់នៅតែគ្រោង ឆ្អឹង។ សូមបញ្ជាក់ផងដែរថា ក្បាលនិងគ្រោ ងឆ្អឹងមួយផ្នែក ត្រូវបានបាត់ នៅសល់មួយផ្នែក។ ក្រុមការងារល្បាត បានប្រមូលគ្រោង ឆ្អឹងដែលនៅសល់ យក មករក្សាទុកនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជា និង អនុរក្សសត្វដំរី៕