អាជ្ញាធរខេត្តកណ្ដាល អះអាងថា ភាគីវៀតណាមបានសង់សំណង់រឹង ឡើងដល់ ទៅ១០ទីតាំង ហើយ នៅតាមបណ្តោយព្រំដែនដែលប្រទេសទាំងពីរ មិនទាន់ឯកភាពគ្នា ស្ថិតក្នុងខេត្តកណ្តាល ខណៈជាង ១០ទីតាំងផ្សេងទៀតជាតង់កៅស៊ូ។
ស្នងការនគរបាលខេត្តកណ្ដាល បានរាយការណ៍កាលពីចុង ខែសីហាថា វៀតណាមបានសាងសង់ ជម្រករឹងមាំ ធ្វើពីឈើសសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណ នឹង៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ស្ថិតនៅចម្ងាយប្រមាណ ១២០ម៉ែត្រពីខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ដែលមិនទាន់ឯកភាពគ្នា។
ក្នុងបទសម្ភាសកាលពីដើមខែនេះ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានប្រាប់ថា សំណង់រឹងចំនួន៦កន្លែង ស្ថិតនៅតាមបណ្ដោយព្រំដែនរវាង ប្រទេសទាំងពីរក្នុងខេត្តកណ្ដាល ត្រូវបានភាគីវៀតណាម កែប្រែពីជម្រកតង់។
ប៉ុន្តែលោក គង់ សោភ័ណ្ឌ ប្រាប់វីអូឌីនៅថ្ងៃនេះថា វៀតណាមបានសាងសង់សំណង់រឹងមាំបែបនេះឡើងដល់ ១០ទីតាំង ហើយសម្រាប់ជម្រកជាតង់វិញ មានចំនួន១៧ទីតាំង នៅតាមខ្សែបន្ទាត់ព្រំដែនដែលមិនទាន់ឯកភាពគ្នា។
លោក គង់ សោភ័ណ្ឌ ប្រាប់ថា៖ «ជាក់ស្ដែង គាត់រើអាតង់ កៅស៊ូគាត់ហ្នឹង កន្លែងដែលគាត់ធ្វើជាតង់ កៅស៊ូប្ដូរទៅ ជាប្រក់ស័ង្កសី តង់កៅស៊ូវាទាបៗ គាត់ប្ដូរទៅជាសសរ ហើយសស រខ្លះជាឈើ សសរខ្លះជាថ្ម ហើយ ប្រក់ស័ង្កសី»។
អភិបាលខេត្តរូបនេះបន្តថា ភាគីកម្ពុជានៅតែទទូចឱ្យ វៀតណាមរុះរើសំណ ង់រឹងមាំនិងតង់ទាំង ២៧ទីតាំង នៅតាម បណ្ដោយខ្សែបន្ទាត់ព្រំដែន ស្ថិតក្នុងស្រុក លើកដែក និងស្រុកកោះ ធំចេញវិញ ប៉ុន្តែភាគីវៀតណាមតែងតែ ស្នើសុំឱ្យកម្ពុជាទុក ពេលមួយរយៈទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។
ប្រធានគណៈកម្មាធិកា រចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ប្រាប់ថា ស្ថាប័នលោកមិនទាន់ មានសេចក្ដីសម្រេចថ្មីឆ្លើយតបទៅវៀតណាម នៅឡើយទេ ។លោក វ៉ា គឹមហុង ប្រាប់ថា៖ «ខ្ញុំមិនទាន់មានវិធាន ការអីនៅឡើយទេ យើងកំពុងសិក្សាពីដំណើរ ការទៅមុខទៀត»។
អ្នកនំាពាក្យក្រសួងការបរទេស កម្ពុជា លោក កុយ គួង ប្រាប់តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះថា ក្រសួងកំពុងរង់ ចាំការបញ្ជាក់ពីទីតាំងសំណង់ ទាំងនោះពីគ ណៈកម្មការព្រំដែនចម្រុះសិន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានមូលដ្ឋាននៅ ក្រៅប្រទេស លោក ម៉ែន ណាត យល់ថា វៀតណាម នៅតែប្រព្រឹត្តទង្វើដដែលនេះ ដោយសារតែ កម្ពុជាមិនបានយកករណី នេះប្ដឹងទៅសហគមន៍អន្តរជាតិនោះឡើយ។
លោក ម៉ែន ណាត ប្រាប់ថា៖ «លោក ហ៊ុន សែន ជាអធិបតី ត្រូវហៅគណៈកម្មាធិការនិងក្រសួងការបរទេស ត្រូវជំនុំគ្នា ដើម្បីធ្វើពាក្យបណ្ដឹងវៀតណាមពីការរំលោភបូរណភាពទឹកដី និងការគំ រា មកំ ហែ ងកម្ពុជា ទោះបីជាសង់សំណង់រឹង ក៏ដោយ ទន់ក៏ដោយ ដើម្បីឱ្យស្រប ទៅគោលការណ៍សមាគមអាស៊ាន ស្របតាមកិច្ចព្រម ព្រៀងទីក្រុងប៉ារីស និងស្រប យន្តកាល អន្តរជាតិ ដែលមានតុលាការយុត្តិធម៌អន្តរជាតិជា មូលដ្ឋាន។ ដូច្នេះ បើយើងធ្វើច្បាប់ អន្តរជាតិ ប្ដឹងតាមយន្តកាល អន្តរជាតិ យើងធានាបាននូវការគ្មាន ស ង្គ្រា ម រវាងប្រទេស»។
កន្លងទៅ កម្ពុជាធ្លាប់ បានកោះហៅឯក អគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាឱ្យបំភ្លឺ ក្រោយពីយោធាវៀតណាម បានចល័តទីតាំងឈរជើងបោះតង់តាមបណ្តោយ ព្រំដែនក្នុងតំបន់មិនទាន់ឯកភាពគ្នា។
ចំណែកគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា ក៏បានបញ្ជាក់កាល ពីថ្ងៃទី១១ ខែមិថុនាដែរថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មក ភាគីវៀតណាមបានបោះតង់ នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ទាំងតំបន់មិ នទាន់ឯ កភា ពនិងតំបន់ឯក ភាពគ្នារួច មានចំនួន២៥៦ទីតាំង៕ប្រភព៖ VOD