សមត្ថកិច្ចជំនាញ ខាងកោសល្យវិច័យ បានសហការ ជាមួយអាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន ចុះស្រាវ ជ្រាវ និងពិនិត្យ សា ក ស ពបុរសម្នាក់ ខណៈគេប្រទះ ឃើញស្លា ប់ នៅក្បែរ ស្រះទឹកមួយ កន្លែង ក្នុង ស្រុកក្រគរ ។
ករណីសមត្ថកិច្ចសហការ គ្នាចុះពិនិត្យស ពខាងលើ បានធ្វើឡើង នៅរសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចស្រះទឹក របស់ ឈ្មោះ លី សុង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិ កណ្ដាល ឃុំអន្លង់ ត្នោត ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់ ។
ប្រភពព័ត៌មាន ពីសមត្តកិច្ចចុះផ្ទាល់ បានឲ្យដឹងថា ស ព ត្រូវបាន គេស្គាល់ ឈ្មោះ លី សុភា ភេទប្រុស អាយុ២៨ឆ្នាំ ជន ជាតិ ខ្មែរ បច្ចុប្បន្ន រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មាន ប្រពន្ធ និងកូនប្រុស ១នាក់ក្នុងប ន្ទុកគ្រួសារ ។
ប្រភពដដែល បន្តទៀតថា ស ពមាន កម្ពស់១.៧៣ម៉ែត្រ។ នៅលើខ្លួន ស ព មាន ត្រីចំនួន ២ក្បាល ត្រីប្រា និងត្រីចាប ស្មាខាងឆ្វេងមាន ស្នាមឆូតស្បែក ករលាត់ ស្បែក និងជាំ ម្រាមដៃ ខាងស្ដាំទាំង អស់ រលាត់ កាត់ទទឹង។ ស ព អាចស្លាប់ លើស ពី១០ម៉ោង ហើយអាចស្លា ប់ ដោយសារ ត្រូវចរន្តអគ្គិសនី ឆក់ ដែលអាចបុរសនេះ ចូលលួចត្រីក្នុង ស្រះចិញ្ចឹម របស់គេ ខណៈដែលគេត ខ្សែ ភ្លើង តាម របង ទើប បណ្ដាលឲ្យឆ ក់ស្លា ប់ បែបនេះ ។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ម្ចាស់ស្រះ ចិញ្ចឹមត្រីឈ្មោះ លី សុង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ សមត្ថកិច្ចបានរាយការណ៍ ជូនព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ និងបានឃាត់ ខ្លួន នាំទៅសាកសួរ ផងដែរ ៕