បើតាមលោកវរសេនីយ៍ទោ ឱ សេង ធិការនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះថា ៖ មានកម្លាំងនគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងយោធា (ក.២) កងពលតូច អន្តរាគមន៍លេខ៨ បានបំ បែ កសំណុំរឿងករណី ឃា ត ក ម្ម យកស ពទៅ ក ប់ នៅក្រោយផ្ទះជា ច្រើនថ្ងៃ ជ ន ស ង្ស័ យជាប្តីត្រូវបាន ឃា ត់ខ្លួន។
លោកអធិការបញ្ជាក់ថា៖ ជ ន ស ង្ស័ យ ជាប្តី ដែលសមត្ថកិច្ចឃា ត់ខ្លួនមានឈ្មោះ ស៉ិន ស៉ឹម អាយុ៥២ឆ្នាំ មុខរបរយោធា បម្រើនៅអង្គភាពវរអន្តរាគមន៍លេខ៣៨២ នៃកងពលតូចអន្តរាគមន៍លេខ៨។ ចំណែកជ ន រ ង គ្រោះជាប្រពន្ធមាន ឈ្មោះ ហួយ ផល្លា អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជ ន រ ង គ្រោះជាប្រពន្ធត្រូវបានជ ន ស ង្ស័ យជាប្តីស ម្លា ប់ កាលពីយប់ ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០មកម្ល៉េះ ហើយបានយកទៅកប់ ក្រោយផ្ទះនៅព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបំបិទ ភស្តុតាង ហើយការបែ កធ្លា យ រឿង បាត់ស្ត្រីជ ន រ ង គ្រោះ នេះ គឺដោយសា រកូនទូរស័ព្ទអត់ ចូល ហើយក៏ទូរស័ព្ទសួរ ជ ន ស ង្ស័ យ ជាឪពុក តែជ ន ស ង្ស័ យឆ្លើយបែបអត់ដឹងរឿងថា មិនដឹងទៅណាទេបាត់ ខ្លួន២-៣ថ្ងៃហើយ។
លោកអធិការបន្តថា៖ បន្ទាប់ពីព័ត៌មាននៃការ បា ត់ខ្លួន ជ ន រ ងគ្រោះ ដោយមិ នដឹងមូលហេតុ លោក មេភូមិស្ទឹងខៀវតេជោ ក៏បានរាយការណ៍ទៅ សមត្ថកិច្ចភ្លាមៗ សមត្ថកិច្ចក៏បានបើក ការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់។បន្ទាប់ ពីក្រោមការណែនាំ និងចង្អុល បង្ហាញពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរ បាលខេត្តព្រះវិហារ កម្លាំងជំនាញបាន ចុះស្រាវជ្រាវដល់ផ្ទះជ ន រ ង គ្រោះ រហូតកំណត់ មុខសញ្ញាជ ន ស ង្ស័ យជាប្តី និងឈាន ដល់ការឃាត់ខ្លួន ព្រមទាំងនាំទៅ ចង្អុលបង្ហាញកន្លែង ដែលខ្លួនយក ប្រពន្ធទៅ ក ប់ ចោល។
ជ ន ស ង្ស័ យជាប្តី បានសារភាពនៅចំពោះ មុខសមត្ថកិច្ចថា ខ្លួនពិតជាបានស ម្លា ប់ប្រពន្ធពិត ប្រាកដមែន គឺស ម្លា ប់ដោយ បោ កក្បា លនឹង ឥដ្ឋការ៉ូ ដោយ សារ ខឹង ប្រពន្ធរ កកា ប់ខ្លួន។បច្ចុប្បន្នជន ស ង្ស័ យត្រូវបាន កម្លាំងនគរបាលស្រុកជំាក្សាន្ត កសា ង សំណុំរឿង ដើម្បីបញ្ជូន ទៅចា ត់ការតាមនី តិវិធីច្បាប់។មួយរយៈ នេះ សីលធម៍ស ង្គមត្រូវបានធ្លា ក់ចុះ ប្តីស ម្លា ប់ប្រពន្ធ ប្រពន្ធ ស ម្លា ប់ប្តី ជាអំពើប្រព្រឹត្តបទ ឧក្រិដ្ឋ ដ៏កំ ណា ច ឃោ ឃៅ លេងគិត ពីបុណ្យបាប នរក ខុសត្រូវ ទោសទណ្ឌ ដោយសារការ គិតខ្លី និងបាត់ប ង់សី លធម៍៕