តារាសម្តែង និងជាពិធីការិនី ក្នុងកម្មវិធី3 fun កញ្ញា ផេនខេក ត្រូវក្រុមការងារ បញ្ជូនទៅមន្ទីរពេទ្យភ្លាម ខណៈកំពុង ថតកម្មវិធី 3fun ទើបបាន ពាក់កណ្តាលប៉ុណ្ណោះ។
យោងតាមPage 3fun channel Cambodia បានឱ្យដឹងនៅមុននេះបន្តិចថា “ផេនខេក ត្រូវដឹកទៅពេទ្យ ពាក់កណ្តាលទី ពេលកំពុងថត 3Fun ! មានហេតុផលពីក្រោយរឿងនេះ នឹងលាតត្រដាងប្រាប់ទស្សនិកជន ឆាប់ៗនេះ!” ហើយបាន បញ្ជាក់បន្ថែមថា “សុំ ទោស សប្តាហ៍នេះ អត់មាន ផេនខេកទេ!! មិនមែន Prank ទេ អាចចូល មើលខំមិន ដើម្បីមើលរូប ផេនខេក នៅពេទ្យ!! អរគុណ ផេនខេក ដែលទោះអត់ស្រួល ខ្លួនយ៉ាងណា ក៏នៅតែប្រឹង តស៊ូតែទៅមុខមិនរួច ត្រូវសម្រេច ដឹកទៅពេទ្យភ្លាមៗ”។
ជាក់ស្តែងក្នុងរូបថត ផេន ខេក កំពុងអង្គុយយំ ជាមួយទឹកមុខ ស្លេកស្លាំង ដោយមានក្រុមការងារនៅជួយ មើលថែផងដែរ។ក្រោយការបង្ហោះបែបនេះ ក៏មានហ្វេនរបស់ ផេន ខេក ម្នាក់ចូលមកខំមិនថា “ឮម៉ែខេកថា គាត់លេបថ្នាំសម្រក អ៊ីចឹងហើយគាត់អត់ស្រួលខ្លួន ហើយថតបានតែ២show ទេ”។ យ៉ាងណាក៏ដោយមូលហេតុពិត ដែលបណ្តាលឱ្យ ផេន ខេក ត្រូវចូលមន្ទីរពេទ្យភ្លាមៗ យើង នៅមិនទាន់ដឹងនៅឡើយទេ៕