ស្ត្រីញៀ ន ល្បែង ម្នាក់ ដោយសារ ញៀ ន ល្បែ ង អស់ លុយ លក់ប្តី ឲ្យទៅអ្នក ផ្សេង ១០លានរៀល យកទៅលេង ល្បែងចា ញ់ អស់ តាមរករឿង ឈ្លោះ ប្រកែក គ្នាទារ លុយ បន្ថែមថែមទៀត ទើប ប្រពន្ធក្រោយ ទ្រាំមិនបាន ក៏នាំគ្នា មកប៉ុស្តិ៍ នគរបាល ទួលសង្កែ១ កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីដោះ ស្រាយ គ្នា តាម ផ្លូវច្បាប់ ។
សមត្ថកិច្ចបាន ឲ្យដឹងថា បុរសជា ប្ដី ឈ្មោះ ហេន ធឿន អាយុ៤៤ឆ្នាំ មុខរបរ លក់ម៉ូតូ និងប្រពន្ធក្រោយ មានឈ្មោះ អួន ញ៉ែម មុខរបរ កម្មការិនីរោងចក្រ អ្នកទាំង២ ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួល សង្កែ១ ខណ្ឌឫស្សីកែវ មានស្រុកកំណើត ស្រុកមេសាង ខេត្ត ព្រៃវែង។ ដោយឡែក ប្រពន្ធដើមមាន ឈ្មោះ ខ្មៅ គីម មាន ទីលំនៅស្រុកមេសាង ខេត្តព្រៃវែង។
បើតាម សម្ដីស្ត្រីជាប្រពន្ធក្រោយ បានរៀបរាប់ឲ្យដឹងថា កាលពីអំឡុងមុនភ្ជុំបិណ្ឌ រូបគាត់ និងបុរស ជាប្ដី បានស្គាល់ គ្នាតាមរយៈហ្វេសប៊ុក ហើយក៏មានទំនាក់ ទំនង ស្នេហាមួយគ្នា ដោយខាងបុរស ជាប្ដី បានប្រាប់ រូបគាត់ថា បានលែង លះគ្នា ជាមួយប្រពន្ធដើមរួច ហើយ លុះដល់ ថ្ងៃបុណ្យភ្ជុំ បិណ្ឌ គាត់ ក៏បាននាំគ្នាទៅ លេងផ្ទះនៅ ឯស្រុកកំណើត ពេលនោះ ស្រាប់តែ លេចមុខ ប្រពន្ធដើមទៅរករឿង ដល់ផ្ទះរបស់គាត់ ប ង្កការភ្ញាក់ផ្អើល រហូតឈាន ទៅ ដល់នាំ គ្នាទៅ រកមេភូមិ ដើម្បីធ្វើ កិច្ចសន្យាប ញ្ច ប់រឿងដោយខាងប្ដី ឲ្យមាស ១តម្លឹង ទៅខាងប្រពន្ធដើម។
លុះក្រោយមិន បានប៉ុន្មានផង ប្រពន្ធដើមមក រករឿងម្ដងទៀត នៅក្នុងអំឡុងខែវិច្ឆិកា តែមិនចាំថ្ងៃ គាត់( ប្រពន្ធដើម) បានមកទារលុយ ១ពាន់ដុល្លារទៀត ហើយគាត់ និងប្ដី បានឲ្យទៀតដើម្បី បញ្ចប់។ លុះមកថ្ងៃទី ២៨វិច្ឆិកា ម្សិលមិញនេះ ស្ត្រីជាប្រពន្ធដើមបាន ឡើងជិះឡានឈ្នួល មកពីស្រុកមករក រឿងពួកគាត់ម្ដងទៀត ទើបគាត់ រត់មករក ឲ្យសមត្ថកិច្ចជួយអន្ត រាគមន៍តែម្តង។ ចំណែក អតីតប្រពន្ធដើម មិនបាននិយាយ អ្វីទាំងអស់ ដោយគិតតែប្រកែក ជាមួយប្រពន្ធ ក្រោយ ទាលុយ ១០០ដុល្លារ និងឈប់ រករឿងតែប៉ុណ្ណោះ។
បុរសជា ប្ដីបានរៀបរាប់ថា រូបគាត់ និងអតីតប្រពន្ធដើម បានចាប់ ដៃគ្នាប្ដីប្រពន្ធប្រហែល ២០ឆ្នាំ មានកូន ២នាក់ធំៗ អស់ហើយ។ គាត់បានបន្តថា ប្រពន្ធដើម របស់គាត់ជាមនុស្សញៀ នល្បែង បំផ្លា ញទ្រព្យសម្បត្តិ នៅក្នុងផ្ទះអស់ គ្មានសល់ ទើបគាត់សុំលែង លះឈប់យក គ្នាជាប្ដីប្រពន្ធទៀត ដោយឲ្យមេភូមិជួយធ្វើកិច្ចសន្យា និងបានយល់ ព្រមជាមួយគ្នារួចរាល់ អស់ហើយ តែនៅតា មមករករឿងគាត់ទាំង ២នាក់ទៀត នៅពេលណា ដែលគាត់ ចាញ់ ល្បែងម្ដងៗ។
ចុងក្រោយ ប្រពន្ធចុង ព្រមឲ្យលុយ១ ០០ដុល្លារទៅប្រពន្ធដើម ហើយឲ្យ នគរបាលប៉ុស្តិ៍ទួលសង្កែ១ ជួយ ធ្វើកិច្ចសន្យា បញ្ចប់បញ្ហា រួចក៏បាននាំគ្នា ចេញទៅ ផ្ទះរៀងៗ ខ្លួន។