សិល្បករជើងចាស់ លោក អៀង ស៊ីថុល ត្រូវចូលពេទ្យវះកាត់ថោងប្រម៉ាត់ បន្ទាប់ពីលោក ឈឺចុកឈួល ហើយប្រមាត់ហើមឡើងខ្លាំង កាលពីព្រឹកម៉ោង ១០:៣០នាទីព្រឹក ម៉ោងនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។ លោក អៀង ស៊ីថុល បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យ Lowell General Hospital ក្នុងទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក។
បន្ទាប់ពីការវះកាត់រួច លោក អៀង ស៊ីថុល បានបង្ហោះសារតាមហ្វេសប៊ុក និងបានអរគុណបងប្អូនកូនក្មួយ អ៊ុំពូមីង ដែលបានជូនពរ និងបារម្ភពីសុខទុក្ខរបស់លោក៕