នៅតែមានកងកម្លាំង ធុនៗ ហ្នឹង អត់ខ្លាចខ្នោះ គុក អស់ បុណ្យស័ក្តិ តួនាទីទេអី បើស្នេហា តែការ បា ញ់ បោះសេរី ក្នុង ប្រទេសគ្រប់គ្រង ដោយច្បាប់នោះ។ ទោះជារត់ក៏គេច មិនរួចពីការ ប្រមាញ់របស់ សមត្ថកិច្ចដែរ ខណៈស្គាល់ អត្តសញ្ញាណ ហើយនោះ។
សូមជម្រាបថា៖ មានករណីឈ្លោះ គ្នាជាមួយនារី ដ៏វ័យក្មេង ឈាន ដល់មន្ត្រីយោធា ពាក់ស័ក្ដិ ៤កន្លះ ម្នាក់ បានដក កាំ ភ្លើ ង ខ្លីបា ញ់បង្អើល ឡើងលើ ២គ្រាប់ រួចប្រញាប់ បើករថយន្តរ ត់ចេញទៅ យកតែ ម៉ារួចខ្លួនពីកា រតាមប្រមាញ់ របស់ សមត្ថកិច្ចសិន ប៉ុន្តែបន្សល់ទុ កសំ ប កកា ទុស្ស ២គ្រា ប់ ។
ហេតុការណ៍នេះ បានកើតឡើង វេលាម៉ោង ២១៖៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច មុខផ្ទះ ធ្វើបុណ្យ ០៧ថ្ងៃ ស្ថិតក្នុងភូមិ ព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ គឺមិនត្រឹមតែ ផ្អើលដល់ ភ្ញៀវមក ចូលបុណ្យស ព នោះទេ ថែមទាំងផ្អើល ដល់ម្ចាស់ ដើ មទាន ប្រធានដើម បុណ្យទៀតផង ដោយសា រតែជ ន ស ង្ស័ យ ធ្វើឱ្យកំពុប បុណ្យ ម្នាក់ៗ ព្រ លឹ ងចុង សក់។
លោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ៖ នៅទីតាំងខាងលើនាយប់ កើតហេតុនោះ ពិតជាមានករណីបា ញ់គំ រា មប្រាកដមែន, បុរសស ង្ស័ យត្រូវបាន គេស្គាល់ឈ្មោះ ភិន សៅសាយ័ណ្ហ ជាមន្ត្រីយោធា ពាក់ស័ក្ដិ៤ កន្លះ មានទីលំនៅ រាជធានីភ្នំពេញ បាន ប្រើ អាវុ ធខ្លី (មិនស្គាល់ម៉ាក) បា ញ់ឡើងលើ ២គ្រា ប់ ដើម្បីគំរា មស្រីក្មេង ម្នាក់ ឈ្មោះ ចៅ វន្នី អាយុ ២៥ឆ្នាំ មានទីលំនៅ កន្លែងកើត ហេតុខាងលើ។ ភ្លាមៗ ជន ដៃ ដ ល់ បានបើក រថយន្តម៉ាក វីហ្គោ ពណ៌.ស ពាក់ស្លាក លេខ ( រដ្ឋ ) រត់គេ ចខ្លួន បាត់។
មូលហេតុដែលធ្វើឱ្យមន្ត្រីយោ ធា បា ញ់គំ រា មនោះ គេនៅពុំទា ន់ដឹ ងជាក់ លាក់នៅឡើយទេ គ្រាន់តែ ដឹងថា ពួកគេ បានឈ្លោះ គ្នា។ ទោះបីជា យ៉ាងណា សមត្ថកិច្ចបាន ស្គាល់ អត្តសញ្ញាណជ ន ប ង្កហើយ និងកំពុង អនុវ ត្តនីតិវិធីតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋ បានលើកឡើងថា៖ បើសិនសមត្ថកិច្ចយក ចិត្តទុកដាក់តាម ជំនាញរបស់ខ្លួន ជនប ង្កជាយោ ធាពា ក់ស័ក្តិ ៤កន្លះ រត់មិនរួចទេ គឺត្រូវខ្ញី របស់សមត្ថកិច្ច។ អាចជន នេះ ចូលខ្លួនសា រភាពផង ព្រោះរត់លាក់ តែមុខ គូទនៅ កណ្តាល វាល ខណៈស្គាល់អត្ត សញ្ញាណ ។ លើកលែង តែជ ន ស ង្ស័ យ ប្រើឯក សណ្ឋានក្លែ ង ក្លា យ នោះទើប ពិបាក រក ៕