ស្ថានីយប្រេងសាំង មួយចំនួន នៅក្នុងក្រុងសែន មនោរម្យ មានស្ថានីយខ្លះ លក់ ប្រេងសាំង មិនគ្រប់ចំ ណុះ និងស្ថានីយ ខ្លះទៀតប ន្លំសាំង ធម្មតា ដាក់ជា សាំងស៊ុបពែរ ។
ជាក់ស្តែង កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ២០២០ អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងប ង្ក្រា បការក្លែងប ន្លំ បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត មណ្ឌលគិរី ចុះពិនិត្យតាមដា នគ្រប់ស្ថានីយប្រេង សាំង ចំនួន០៥ ក្នុងក្រុងសែន មនោរម្យ ឃើញថា មានម្ចាស់ស្ថាននី យប្រេងសាំងខិលខូចមួយចំនួន លក់ ប្រេងសាំងមិន គ្រប់ចំណុះ និងម្ចាស់ស្ថានីយខ្លះទៀត បន្លំសាំង ធម្មតា ដាក់ជាសាំងស៊ុបពែរ ។
លោក ម៉ក់ ពេជ្ជរុណ អនុប្រធាន នាយកដ្ឋានការពារអ្នក ប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការ ក្លែង ប ន្លំ បានឲ្យដឹងថា ក្រុមការងារ បានចុះត្រួតពិនិត្យ គុណភាព បរិមាណ និង តម្លៃលក់រាយ នៅតាមស្ថានីយប្រេងឥន្ធនៈ ចំនួន ០៥ នៅក្រុងសែនមនោរម្យ ដោយប្រើប្រាស់ រថយន្តពិសោធន៍ ចល័តផ្នែក ប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋាន កាំកុងត្រូល ដែល បំពាក់ដោយ ឧបករណ៍វិភាគ និងឧបករណ៍រង្វាស់ រង្វាល់ ធ្វើព្យាសកម្ម ត្រឹមត្រូវ ដើម្បីធ្វើតេស្តជៀស វាងការក្លែងបន្លំ ។
ជាលទ្ធផលផ្នែក គុណភាពប្រេង សាំងធម្មតា សាំងស៊ុបពែរ ប្រេងម៉ាស៊ូត និងតម្លៃលក់រាយ គឺត្រឹមត្រូវតាម ស្តង់ដារ ។ តែមានស្ថានីយខ្លះលក់ប្រេងសាំងមិនគ្រប់ចំណុះ និងម្ចាស់ស្ថានីយខ្លះ ទៀតបន្លំសាំងធម្មតា ដាក់ជាសាំង ស៊ុបពែរ ។ ដូច្នេះមន្ត្រី ជំនាញបានឲ្យម្ចាស់ធ្វើកិច្ចសន្យា កែសម្រួលម៉ាស៊ីន ចាក់ប្រេង ទាំងនោះឡើងវិញ ។ បើសិន ថ្ងៃក្រោយ រកឃើញកំហុស ដដែល និងធ្វើការពិន័យតាមច្បាប់ ៕