ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល សូមឆ្លើយតប បំភ្លឺ ជូនគេហទំព័រសារព័ត៌ មាន KH Plus News ព័ត៌មានទាន់ ហេតុការណ៍ ដែលបាន Live ផ្សព្វផ្សាយ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ថា «ប្លែ កម៉្លេះខ្ញុំមិនដែលឃើញទេ ទើបតែជួបប្រទះ មានការបោះ តង់ យក លុយប្រជាពលរដ្ឋឆ្លង ទៅកោះតេជោ ស្ថិតក្នុងភូមិតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយកំណត់រថយន្ត០១គ្រឿងទៅមកពីរម៉ឺនរៀល ចំណែកម៉ូតូ០១គ្រឿង ទៅមកបីពាន់រៀល»។
ក្រោយពីទទួលបា នព័ត៌ មាននេះ ដោយមាន ការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល បន្ទាប់មកលោក អធិការន គរបាលស្រុកកៀនស្វាយ បានចាត់ កម្លាំងចុះស្រាវជ្រាវទទួល បាន លទ្ធផលដូចខាងក្រោម៖
ផ្អែកលើសេចក្តីសម្រេចរបស់ រដ្ឋបាលខេត្តកណ្តាល លេខ០១០ សសរ ចុះថ្ងៃព្រហស្បតិ៍ ០៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ស្តីពីការប្រគល់ សិទ្ធិប្រកបអាជីវកម្មបណ្តោះ អាសន្ន ភាសុីកំពង់ ចម្លងកោះតេជោ-គគីរធំ ក្នុងស្រុកកៀន ស្វាយសម្រាប់ឆ្នាំ២០២០។
ដោយឈ្មោះ ទូច លី ហួង ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានទទួលសិទ្ធិធ្វើអាជីវកម្ម ភាស៊ីកំពង់ចម្លងកោះតេជោ-គគីរធំ ស្រុកកៀនស្វាយ តាមតម្លៃដេញ បាន ដែលមានចំនួនទឹកប្រាក់ ១២០.០០០.០០០រៀល (មួយរយម្ភៃលានរៀលគត់) គិតចាប់ពីថ្ងៃ០១/០១/២០២០ ដល់ថ្ងៃទី៣១/១២/២០២០។
ស្រាប់តែ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ទឹកទន្លេចំណុចនោះចាប់ផ្តើមគោក រាក់បើកទូកដរមិនកើត ហើយម្ចាស់អាជីវ កម្មក៍បានចាក់ដីបំពេញធ្វើជាផ្លូវដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ វិញដោយយកតម្លៃឆ្លងកាត់ ទៅមកម៉ូតូ១គ្រឿង ៣០០០រៀល និងរថយន្ត១គ្រឿង តម្លៃ២០,០០០រៀល។
សូមបញ្ជាក់ថា ម្ចាស់អាជីវកម្មនៅពេលចាក់ដី បំពេញធ្វើជាផ្លូវគឺមានអាជ្ញាធរ មូលដ្ឋានដឹងឮ ហើយការចាក់ បំពេញនេះ ម្ចាស់អាជីវកម្មតែងតែធ្វើជា រៀងរាល់ឆ្នាំ នៅពេលទឹករាក់ បើកទូកដរមិនកើត គឺគាត់ចាប់ផ្តើម ចាក់ដីធ្វើផ្លូវឱ្យ ប្រជាពលរដ្ឋឆ្លងទៅមកលើកោះ បានធម្មតា។
អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន និងសាធារណជន ដែលនិយមប្រើប្រាស់ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ។សូមអរគុណ!