ជ ន ស ង្ស័ យ ម្នាក់ ដែលក្លែងបន្លំខ្លួនជា សមត្ថកិច្ចនគរបាលជាតិ ត្រូវបានកម្លាំងជំនាញ ការិយាល័យ ព្រ ហ្ម ទ ណ្ឌកម្រិតស្រាលនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ធ្វេីការឃា ត់ខ្លួន និងបញ្ជូន ទៅតុលាការដេីម្បី អនុវត្តតាមនីតិវិធី ច្បាប់ ។
បើតាមសមត្ថកិច្ច នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ បានឱ្យដឹងថា ៖ជ ន ស ង្ស័ យឈ្មោះ ប៉ាង កាក់ទិការ ( សម្បត្តិ សក្កដា ) ហៅ ឆាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ដែលបានក្លែង បន្លំធ្វេីជាសមត្ថកិច្ចនគរបាលជាតិ ត្រូវបាន សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បានធ្វេីការឃា ត់ ខ្លួននៅ ចំណុចផ្លូវកម្ពុជាក្រោម កែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក នឹងបានរៀបចំសំណុំឯកសារបញ្ជូន ទៅតុលាការនៅថ្ងៃនេះដេីម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ដោយ ចោទប្រកាន់ពីបទ ប្រេីប្រាស់ ដោយខុសច្បាប់នូវសម្លៀកបំពាក់ ជាអាទិ៍ សម្រាប់អាជ្ញាធរសា ធារណ: ( ស្លៀក សម្លៀក បំពាក់ ឯកសណ្ឋានន គរបា លជាតិ និងកងរាជអាវុធហត្ថ ) ប្រព្រឹត្តនៅរា ជធានីភ្នំពេញ តាំងពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ។
តាមការស្រាវជ្រាវរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ធ្វេីការស្រាវជ្រាវរកឃេីញថាមាន ជ ន ស ង្ស័ យម្នាក់បាន បង្កេីតគណនីហ្វេសប៊ុក ក្លែ ងក្លា យមួ យដែលដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពី ធ្វេីការស្រាវជ្រាវរួចមក ក្រុមការងារបានរកឃេីញថាជន ម្នាក់នេះ មិនត្រឹម តែលួ ចបង្កេីតហ្វេសប៊ុកក្លែងក្លាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ថែមទាំង បានក្លែង បន្លំខ្លួនធ្វេីជា សមត្ថកិច្ចនគរបាលជាតិ ទៀតផង ។
បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សស្រាវជ្រាវបានព័ត៌មានគ្រប់គ្រាន់ ក្រុមការងារបានធ្វេីការសហការផ្តល់ព័ត៌មានដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានធ្វេីការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជ ន ស ង្ស័ យម្នាក់នេះ ដែលមានឈ្មោះ ប៉ាង កាក់ទិការ ដេីម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ។បច្ចុប្បន្នជ ន ស ង្ស័ យ និងវត្ថុតាងខាងលើ ការិយាល័យកំពុងកសាង សំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការបន្ត តាមនីតិវិធី ច្បាប់ ៕