ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិព្រែកត្រែង សង្កាត់ សិត្បូ ក្រុង តាខ្មៅ ខេត្តកណ្តាល និងជាអតិថិជន ដែលបាន ទិញដីឡូត៍ពី លោក អំ សំអូន សមាជិកក្រុមប្រឹក្សា ខេត្តកណ្តាល និងជា «ម្ចាស់គម្រោងដីឡូត៍ក្រុងតាខ្មៅថ្មី» បានទាមទារឱ្យ លោក អំ សំអូន ធ្វើប្លង់ រឹង ជូនពលរដ្ឋតាមកា រសន្យា ព្រោះខកខានរ យៈពេល ជាង ២ឆ្នាំមកហើយ ។
បញ្ហានេះ ប្រជាពលរដ្ឋបាន មកប្រមូលផ្តុំគ្នា នៅមុខសាលាខេត្តកណ្តាលកាល ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០កន្លងមកថ្មីៗនេះផងដែរ ដើម្បីទាមទារ ដំណោះស្រាយ ពីលោក អភិបាលខេត្តកណ្តាល ។
លោក រឿន រ៉ែន តំណាង ប្រជាពលរដ្ឋ បានថ្លែងប្រាប់ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ថា រហូតមក ទល់ពេលនេះ ប្រជាពលរដ្ឋជា អតិថិជន ទិញ ដីឡូត៍ពី លោកអំ សំអូននៅ ពុំទាន់ទទួល បានដំណោះ ស្រាយពី អាជ្ញាធរនៅឡើយទេ ។
តំណាងពលរដ្ឋបន្តថា លោក អំ សំអូន គឺ មានចេតនា មិនធ្វើប្លង់ រឹងជូន ប្រជាពលរដ្ឋ តាមការសន្យា ឡើយ ។ បញ្ហានេះ តំណាងពលរដ្ឋ អះអាងថា នឹងប្តឹងទៅខុទ្ទកាល័យ សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ឱ្យជួយអន្តរាគមន៍ បន្ថែមទៀត ចំពោះបញ្ហានេះ ។
ឆ្លើយតប ចំពោះបញ្ហានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងប្រាប់ថា អាជ្ញាធរកំ ពុងពិនិត្យលើឯក សារពាក់ព័ន្ធ ហើយនឹងអ ញ្ជើញប្រជាពលរដ្ឋមកជួបពិភាក្សាគ្នាជុំវិញបញ្ហានេះ នាពេលខាងមុខ ។
យោងតាម ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានឱ្យដឹងថា លោក អំ សំអូន បានទទួល ប្រាក់ពីប្រជាពលរដ្ឋទាំងអស់គ្នា ខ្លះបានផ្តល់ឱ្យគ្រប់ ចំនួន រីឯអ្នកខ្លះទៀត នៅសល់បន្តិចបន្តួច និងចាំទទួល បានប្លង់រឹងទើបឱ្យប្រាក់បង្គ្រប់ ។
គ្រប់ដីឡូត៍ នីមួយៗ គឺទទួលបានការសន្យា ពីឈ្មោះ សុខ វិចិត្រ ដែលជាតំណាង លោក អំ សំអូន ថា រយៈពេល ៣ទៅ ៦ខែ នឹងទទួលបាន បណ្ណកម្មសិទ្ធិប្លង់ រឹង ក្រោមការ រៀបចំ ឯកសារកាត់ប្លង់ និងចេញ បង្កាន់ដៃ ដោយ លោក ម៉ែន សាមិទ្ធ មន្ត្រីសុរិយោដី ស្រុកស្អាង ។ប៉ុន្តែមកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅតែ ពុំទាន់ទទួល បានបណ្ណកម្មសិទ្ធិប្ល ង់ រឹងនៅ ឡើយទេ ៕