ជនជាតិចិន ប្រុសស្រី ចំនួន ៣៨១នាក់ ត្រូវកម្លាំង សមត្ថកិច្ច ចម្រុះឃា ត់ខ្លួន ក្នុងប្រតិបត្តិការ ឆ្មក់ចូល ឆែកឆេរ នៅក្នុងភោជនីយដ្ឋាន ខារ៉ាអូខេយីហោ(ស៊ីនខាយមែន )ជាកម្មសិទ្ធិរបស់ជនជាតិចិន ។សកម្មភាព ឆ្មក់ត្រួតពិនិត្យ ភោជនីយដ្ឋាននេះ បានធ្វើឡើងនៅ វេលាម៉ោង០០និង៤៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ភោជនីយដ្ឋានស៊ីនខាយមែន ជាកម្មសិទ្ធិ របស់ឈ្មោះ BAO FANGZE ជនជាតិចិន ។ ក្នុងនោះ ក្រុមសមត្ថកិច្ចបានឆែកឆេរ និងចាប់ឃាត់ខ្លួន មនុស្សប្រុសស្រី ចំនួន ៣៨១នាក់។នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ចម្រុះបានធ្វើការឆែកឆេរនៅ បន្ទប់ជាន់ ទី១និងជាន់ ទី២ ក្នុងមានបន្ទប់ចំនួន ២២បន្ទប់ សមត្ថកិច្ចឃា ត់ខ្លួនមនុស្ ស២៤៥នាក់ (ប្រុស១៥៧នាក់ និងស្រី៨៨នាក់) ខ្មែរ២នាក់ (ប្រុស១ស្រី១)។
ជាលទ្ធផល រកឃើញកាំ ភ្លើ ង ខ្លី ចំនួន ២ដើម គឺ១-ម៉ាក(សាសតាវ៉ា)គ្រា ប់ ចំនួន ៨គ្រាប់ និង២-ម៉ាក (សូរ៉ាគី)មានគ្រា ប់ចំនួន ៦គ្រា ប់។ដោយឡែកក្លិប កម្សាន្តនៅបន្ទប់ ជាន់ទី៣ កម្លាំងសមត្ថកិច្ចបានឃា ត់ខ្លួន មនុស្សចំនួន១ ២១នាក់ (ប្រុសចំនួន ៨២នាក់ស្រីចំនួន ៣៩នាក់)។
ចំណែក បន្ទប់ស្នាក់នៅជាន់ទី៤ ឃាត់ខ្លួន មនុស្សចំនួន ១៥នាក់ (ប្រុស ១០នាក់ស្រី ៥នាក់) សរុបឃា ត់ខ្លួនមនុស្សចំនួន ៣៨១នាក់ និងដកហូតគ្រឿ ង ញៀ ន មួយ ចំនួនធំ ( មិនទាន់ថ្លឹង ) ។បច្ចុប្បន្នជនជាតិចិន ទាំងនេះ ត្រូវបានបញ្ជូនយក ទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីសាកសួរបន្តតាមនីតិវិធី៕