ករណីសរុបនៅទូទាំងប្រទេស វៀតណាមពេលនេះ កើនដល់១,០៩៤ករណី ខណៈដែលអាជ្ញាធរ សុខាភិបាល វៀតណាម នៅថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានរាយការណ៍ ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១៧នាក់បន្ថែម ។
បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានបញ្ជាក់ថាករណីឆ្លងថ្មី ទាំង១៧ករណីខាង លើ គឺសុទ្ធតែជាប្រភេទករណីនាំចូល ពីប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ អ្នកជំងឺចំនួន ០៨នាក់ ត្រូវបានអនុញ្ញាត ឲ្យចាកចេញ ពីមន្ទីរពេទ្យ បន្ទាប់ពីបានជា សះស្បើយ។
បច្ចុប្បន្ន ប្រទេស វៀតណាម បើគិតមកដល់ពេលនេះ មានចំនួនសរុប នៅទូទាំងប្រទេស មានករណីឆ្លង ១,០៩៤ករណី ក្នុងនោះស្លាប់៣៥នាក់និងជាសះ ស្បើយ ១,០០៧នាក់។គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលវៀតណាម ក៏បានអះអាងថា ប្រទេសខ្លួនមិនបានរកប្រភេទ ករណីឆ្លងក្នុង ស្រុក អស់រយៈពេល ២៧ថ្ងៃជាប់ៗ គ្នាមកហើយ ៕