សមត្ថកិច្ច ខេត្តកំពង់ស្ពឺ បានឃាត់ ខ្លួនថៅកែ ដីឡូត៍ ដែលពូកែ ប្រើល្បិ ច ឆបោកយក ដីពីប្រជាពលរដ្ឋ និង អួត អាង ថា មានខ្នង អ្នកធំ ។
នៅព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ សមត្ថកិច្ចការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ បាន បង្ហើប ឱ្យដឹងថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ឈ្មោះ ង៉ែត សីណង់ អាយុ២៦ឆ្នាំ ជាថៅកែ ដីឡូត៍ សម្បូរ រឿង អាស្រូវ ត្រូវបាន នគរបាល ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន បន្ទាប់ពីបានក្លែង ឯកសារជា សាធារណៈ មក ប ន្លំយក រថយន្តនៅ អធិការដ្ឋាននគរបាល ស្រុកសំរោងទង ។
សមត្ថកិច្ចបង្ហើបប្រាប់ថា ក្រៅពីនេះ ឈ្មោះ ង៉ែត សីណង់ នៅមានប្រជាពលរដ្ឋប្តឹង ពាក់ព័ន្ធរឿងដី ជាច្រើនករណី ទៀតផង ដែរ ។បច្ចុប្បន្ន សមត្ថកិច្ចកំពុង សាកសួរថៅកែ ដីឡូត៍សម្បូររឿង អាស្រូវរូបនេះ តាមនីតិវិធី មុនបញ្ជូន ទៅតុលាការ ចាត់ការ តាមច្បាប់ ៕