អ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៦ ត្រូវកកស្ទះ ចរាចរណ៍ជាង២ម៉ោង ដោយសា រតែរថយន្តដឹកទំនិញធំៗ ចត រថយន្តបិទផ្លូវ ជាការ បង្ខំចិត្តសំណូ មពរឱ្យខាងស្ថានីយ ជញ្ជីងថ្លឹងរថយន្ត កុំយកទម្លា ប់ម ក អនុវត្តក្នុងការ កៀប ជម្រិត ទារលុ យតាមចិត្តខ្លួនចង់ បានទាំ ងបំពា នម កលើពួកគាត់។
សូមរម្លឹកថា៖ កន្លែងស្ថានីយថ្លឹង រថយន្តនៅស្រុកសន្ទុកនេះ កន្លងទៅមា នរឿងអាស្រូវច្រើន ពិសេស អនុញ្ញាតឱ្យឡានផ្ទុកលើសទំងន់បើកកាត់ដោយ មិនបាច់ ចូលថ្លឹងថ្នូរនិងលុយ។ ជាក់ស្តែងខាងតំណាង អយ្យការបញ្ជាឱ្យខាងកម្លាំង កងរាជអាវុធហត្ថខេត្តចាប់រថយន្តដឹកខ្សាច់ ពីខេត្តកំពង់ចាម ដឹកយកទៅ ផ្គត់ផ្គង់ការដ្ឋានសាងសង់ អាកាស យានដ្ឋានអន្តរជាតិ សៀមរាបថ្មី និងឃាត់ខ្លួនតៃកុងរថយន្ត ។
ពួកគេឆ្លើយថាបង់លុយឱ្យខាងជញ្ជីងទើបមិន បាច់ចូលថ្លឹង។ ក្រៅពីនោះក្រុម ចល័តខាងថ្លឹង រថយន្តក៏ឆ្មក់ចាប់ បានរថយន្តផ្ទុកលើសទំងន់ជា ច្រើនគ្រឿង នៅខេត្តកំពង់ធំ តែជាលទ្ធផល ចំពោះចំណាត់ការ ខាងក្រសួងហាក់ មិនទា ន់ចាប់អារម្មណ៍ ពិនិត្យស្វែងរក ភាពមិនប្រក្រតីនឹងការងារ។
ជាក់ស្តែងនៅ ម៉ោងប្រមាណ ៦និង២០ នាទី ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ រថយន្តតូច-ធំ រាប់ សិបគ្រឿង បានកកស្ទះចរាចរណ៍ នៅលើដងផ្លូវជាតិ លេខ៦ ត្រង់ទីតាំងជញ្ជីងថ្លឹង រថយន្ត ស្ថិតនៅ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយសារតៃកុង រថយន្តធុនធំ ពីរ បី គ្រឿង ចតពាំង បិទផ្លូវលេខ៦ ដោយសារខឹង ខាងស្ថានីយយក លុយ ទារថ្លៃៗ ពេក បណ្តាល ឱ្យអ្នកដំណើរស្ទះ ចរាចរណ៍ ជិត២ម៉ោង។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ នោះ បានឲ្យដឹងថា ការច តពាំងបិទផ្លូវខាងលើនេះ ជាចេត នាប ង្កឱ្យក កស្ទះចរាចរណ៍ ដែលធ្វើឡើងដោ យម្ចាស់រថយន្តទាំងនោះ ព្រោះ ខឹង នឹងសមត្ថកិច្ច នៅកន្លែងជញ្ជីងថ្ លឹងរថយន្ត ជម្រិត ទារលុយពីពួក គាត់ច្រើន ហួសហេតុ ពេក ដែលពួកគាត់គ្មាន លទ្ធភាពក្នុងការ ប ង់ លុយឱ្យ ហើយកើតមានជា ប្រចាំ ទើបបង្ខំចិត្តធ្វើបែបនេះ ក្នុងគោលបំណង ឱ្យថ្នាក់លើទទួលជំនាញ នេះពិនិត្យពិចារណា លើមន្ត្រីទាំងនោះផង។
ប្រជាពលរដ្ឋនាំគ្នានិ យាយថាល្មម ដល់ពេល លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូន កំណែទម្រង់ការងា រឱ្យមានប្រសិទ្ធភាព តួយ៉ាងដូចជាករណី ខាងលើនេះ ប្រសិនបើមិន មានរឿង មិន ប្រក្រតីនោះទេ តៃកុង ឬម្ចាស់រថយន្តទាំង នោះ ក៏ហ៊ានមិនធ្វើរ បៀបហ្នឹងដែរ ព្រោះ ជាធម្មតា ប្រជាពលរដ្ឋ ឬអ្នករក ស៊ី ពួកគាត់ សន្សំ តែសុខ តែប៉ុណ្ណោះ។
មជ្ឃដ្ឋានទូទៅនិង ក្រុមអ្នកដឹកទំនិញបាន សម្តែងការមិនពេញ ចិត្តចំពោះស មត្ថកិច្ចនៅយាមជញ្ជីងថ្លឹង រថយន្តមានរឿងអាស្រូវច្រើនមកហើយ ប៉ុន្តែរហូតមក ដល់ពេលនេះ នៅតែដដែលៗ ដោយសារតែ លុយធ្វើឱ្យខូច ឥរិយាបថ ឬមួយត្រូវ យកលុយនោះបង់ឱ្យថ្នាក់លើ បន្តដើម្បីទប់កន្លែងធ្វើការ..!
ពាក់ព័ន្ធ ករណីនេះ លោក គង់ វិមាន អ្នកនាំ ពាក្យក្រសួងសាធារណការ និងដឹក ជញ្ជូន នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ បានប្រាប់ អង្គភាព«នគរដ្រេហ្គន»តាមទូរស័ព្ទថា៖ ពិតជាមានបញ្ហា នោះកើតមានមែន ក្នុងហេតុ ផលថា មន្ត្រីជំនាញអនុវត្តច្បាប់ ចាប់បង្ខំឱ្យគាត់ ចូលថ្លឹង តែគាត់មិនព្រមចូលថ្លឹង ទើប សមត្ថកិច្ចឃាត់ ហើយខាង រថយន្តបើកបិទផ្លូវ។ លោកថា ៖ ស្ទះមិនយូរទេ បន្ទាប់ពីសម្រប សម្រួលរួច ។ ចំពោះករណីចោទថា ខាងមន្ត្រីស្ថានីយថ្លឹងរថយន្តទារលុ យគាត់ច្រើន អ្នក នាំពាក្យរូបនេះបញ្ជាក់ថា៖ ជាធម្មតាទេ ការលើកហេ តុផលរៀងៗខ្លួន ប៉ុន្តែការពិតវាស្ថិតការងារ ជាក់ស្តែង ថ្នាក់លើក៏ថ្លឹងថ្លែងដែរ ៕